១០០ ភាគរយ Ronaldo នឹង​ចូលរួម​ប្រកួត​ជុំ​ដំបូង​របស់ Juventus នៅ Serie A

នា​ថ្ងៃ​សោរ៍​ចុង​សប្តាហ៍​នេះ​ក្លឹប Juventus នឹង​បើក​ការ​តតាំង​ជា​លើក​ដំបូង​នៅ Serie A រដូវ​កាល ១៩/២០ ទល់​ក្លឹប Parma ​នៅ​ឯ​កីឡដ្ឋាន​ Ennio Tardini។

Ronaldo ដែល​ខកខាន​ដោយ​សារ​បញ្ហា​សាច់ដុំ​មាន​ភាព​មិន​ប្រក្រតី​កាល​ពី​ពីរ​ប្រកួត​មិត្តភាព​កន្លង​មក នឹង​ត្រូវ​វិល​ត្រលប់​មក​ចូលរួម​សប្តាហ៍​ដំបូង​នេះ​វិញ ខណៈ​សព្វថ្ងៃ​លោក​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​យ់ាង​សកម្ម​ជាមួយ​មិត្ត​រួម​ក្រុម។

បញ្ជាក់​ថា​លោក Maurizio Sarri ពុំ​បាន​មក​ចូលរួម​ការ​ហ្វឹកហាត់​ជាមួយ​កូន​ក្រុម​របស់​ខ្លួន​នោះ​ទេ បន្ទាប់​ពី​លោក​មាន​ជំងឺ​រលាក​សួត ប៉ុន្តែ​អាច​នឹង​ត្រលប់​មក​ដឹកនាំ​ក្រុម​ចូល​ប្រកួត​ជា​ធម្មតា​វិញ​នា​ថ្ងៃ​សោរ៍។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT