គ្រូ Juventus ​រលាក​សួត​ធ្ងន់ធ្ងរ ​អាច​ខកខាន​ដឹក​នាំ​ក្រុម​ប្រកួត​ដំបូង

​លោក Sarri ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ដោយសារ​តែ​រលាក​សួត​ធ្ងន់ធ្ងរ ​ហើយ​អាច​នឹង​អវត្តមាន​ក្នុង​ការ​ដឹក​នាំ​ក្រុម Juventus ​ប្រកួត​បើក​ឆាក Serie A ​ទល់​ក្រុម Parma ​ថែម​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ។

កាល​ពី​សប្ដាហ៍​មុន​លោក​បាន​ខកខាន​មក​ទីលាន​បង្ហាត់​ម្ដង​មក​ហើយ ដោយ​គ្រា​នោះ​មាន​ការ​បញ្ជាក់​ថា​លោក Sarri ​ផ្ដាសាយ​ធំ។ ​តែ​ក្រោយ​មក​ទៀត ​ដោយសារ​តែ​ជំងឺ​កាន់​តែ​ធ្ងន់​លោក​ក៏​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ​ហើយ​លទ្ធផល​ចេញ​មក​ថា​លោក​មាន​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ ដោយសារ​តែ​ញៀន​បារី​របស់​ខ្លួន។ គេ​រំពឹង​ថា​លោក​នឹង​អាច​ចេញ​ពី​មន្ទីរពេទ្យ​វិញ​ឆាប់​ៗ ​ហើយ​ត្រូវ​ការ​ពេល​សម្រាក​យ៉ាង​តិច​៧​ថ្ងៃ ទើប​អាច​មក​ដឹក​នាំ​ក្រុម​វិញ​បាន។

កាល​ពី​ពេល​កន្លង​ទៅ​មាន​ការ​ចុះ​ផ្សាយ​ថា​លោក Sarri ​នេះ ​ញៀន​បារី​ខ្លាំង​ណាស់។ ក្នុង​១​ថ្ងៃ​លោក​ជក់​អស់​៦០​ដើម​ឯ​ណោះ ​បើ​ទោះ​ជា​កំពុង​ឈរ​បញ្ជា​កូន​ក្រុម ​ក៏​លោក​ចូល​ចិត្ត​ជក់​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT