Bild បង្ហាញ​ជម្រើស ១១ រូប​ល្អ​បំផុត​របស់ Bayern បូក​ចូល​ទាំង​ចំណូល​ថ្មី Coutinho

Philippe Coutinho ​បាន​ហោះ​ទៅ​ដល់​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​នា​ថ្ងៃ​ចន្ទ​នេះ​ហើយ ដើម្បី​ចូលរួម​ធ្វើ​តេស្ត​សុខភាព និង​ចុះ​ហត្ថលេខា​ផ្លូវការ​លើ​កុងត្រា​ខ្ចី​ជើង​មួយ​រដូវ​កាល​ជាមួយ​នឹង​ក្លឹប​ Bayern នា​រដូវ​កាល ២០១៩/២០។

ស្លាប​ប្រយុទ្ធ​ឆ្វេង រំពឹង​ប្រើប្រាស់​អាវ​លេខ ១០ រូប​នេះ ក៏​ទំនង​ជា​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​បន្ទាប់ ដែល Bayern ​ត្រូវ​តតាំង Schalke 04 នៅ​ចុង​សប្តាហ៍។ យ៉ាងណាមិញ​យោង​តាម​សារព័ត៌មាន Bild ក៏​បាន​ចាត់​ជម្រើស ១១ នាក់​ល្អ​បំផុត​សម្រាប់​រដូវ​កាល​ថ្មី​ដូច​ខាង​ក្រោម៖

  • អ្នកចាំទី: Neuer
  • ខ្សែ​ការពារ: Kimmich, Sule, Hernandez, Alaba
  • ខ្សែ​បម្រើ: Thiago, Coutinho, Goretzka
  • ខ្សែ​ប្រយុទ្ធ: Coman, Gnabry, Lewandowski

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT