Real Madrid ឈរ​លើ Barcelona ជា​លើក​ដំបូង ក្នុង​រយៈ​ពេល ៨១៨ ​ថ្ងៃ

៣ ពិន្ទុ​ដែល​យក​ឈ្នះ​លើ Celta Vigo នៅ​យប់មិញ​បាន​រុញ​ច្រាន​ឲ្យ Real Madrid ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​ជា​បណ្តោះ​អាសន្ន។ លំដាប់​ពិន្ទុ​នេះ​សោត​ក៏​បាន​ធ្វើ​ឲ្យ​ស្តេច​ស​អាច​ឈរ​លើ​អ្នក​មាន​បុណ្យ ដែល​ខកខាន​កើត​មាន​អស់​ជិត ៣ ឆ្នាំ​មក​ហើយ។

លើក​ចុង​ក្រោយ​បង្អស់​ដែល Los Blancos ឈរ​ចំណាត់ថ្នាក់​លើ​ក្លឹប​មាន​មូលដ្ឋាន​នៅ​កាតាលាន់​គឺ​ចុង​ក្រោយ​រដូវ​កាល ២០១៦/១៧ ដែល​ពួក​គេ​បាន​ឈ្នះ​ជើង​ឯក LaLiga។ ប៉ុន្តែ​ក្រោយៗ​ត​រៀង​មក​ក្លឹប​ស្តេច​ស​បាន​ត្រឹម​លំដាប់​ពិន្ទុ​ស្មើ​និង​ទាប​ជា​អ្នក​មាន​បុណ្យ។

កាល​ពី​រដូវ​កាល​ចាស់ Real Madrid ចាញ់​ពិន្ទុ Barcelona ដល់​ទៅ ១៩ ពិន្ទុ រាប់​ចូល​ជា​គម្លាត​ធំ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្រ្ត​រវាង​ក្លឹប​ទាំង​ពីរ។ ប្រកួត​បន្ទាប់​របស់ Real នឹង​ត្រូវ​ប៉ះ Valladolid ខណៈ Barcelona ក្រោយ​ចាញ់ Atletic ត្រូវ​ជួប Real Betis នៅ Camp Nou។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT