Lampard៖ ខ្ញុំ​ជា​អ្នក​ចាញ់​អន់​បំផុត​នៅ​លើ​លោក​នេះ​

ក្រុម Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Liverpool ​៥-៤ ​នៅ​វគ្គ​កាត់​សេចក្ដី​១១​ម៉ែត្រ ​ក្រោយ​ពី​ស្មើ​គ្នា ២-២ ​នៅ​ម៉ោង​លេង​១២០​នាទី។

 

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​Lampard ​បាន​បញ្ជាក់​ថា​ខ្លួន​ជា​អ្នក​ចាត់ការ​ដែល​ចាញ់​អន់​បំផុត​នៅ​លើ​លោក​នេះ ​ដោយសារ​តែ​ចាញ់​ក្រុម​ដែល​មិន​គួរ​ឱ្យ​ចាញ់​ទាល់​តែ​សោះ។ លោក​មើល​ឃើញ​ថា​កូន​ក្រុម​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត UEFA Super Cup ​នេះ ​ហើយ​ពួកគេ​ក៏​គួរ​តែ​ឈ្នះ​ការ​ប្រកួត​នេះ​ដែរ។ ប៉ុន្តែ​បាល់ទាត់​ពេល​ខ្លះ​ក៏​ត្រូវ​ការ​សំណាង​បូក​ផ្សំ​ដែរ ទើប​បាន​លទ្ធផល។

ក្រុម Chelsea ​ក្រោម​ការ​ដឹក​នាំ​របស់ Lampard ​២​ប្រកួត​ផ្លូវការ​កន្លង​មក ​ចាញ់​ទាំង​២​ប្រកួត ដោយ​ក្នុង​លីគ​ចាញ់​ក្រុម Manchester United ​នៅ​ទឹក​ដី Old Trafford ​ក្នុង​លទ្ធផល ​៤-០ ​និង​យប់មិញ ​ចាញ់​ក្រុម Liverpool ​ដោយ​បាល់​ប៉េណាល់ទី ​ថែម​ទៀត៕ប្រភព៖ Dailymail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT