Roma ​ចង់​ខ្ចី​ជើង Sanchez ​ទៅ​លេង​នៅ​អ៊ីតាលី

ក្រុម Roma ​ចង់​ខ្ចី​ជើង Sanchez ​ទៅ​លេង​នៅ​លីគ​កំពូល​របស់​អ៊ីតាលី ​ក្រោយ​ពី​ក្រុម Manchester United ​លែង​ត្រូវ​ការ​រូបគេ​ទៀត​ហើយ​។

Sanchez ដោយសារ​តែ​របួស​មិន​បាន​ចូល​ហាត់​និង​ប្រកួត Pre Season ជាមួយ​សមាជិក​ដទៃ​ទៀត​ទេ។ ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ជាមួយ Chelsea ​រូបគេ​ក៏​មិន​បាន​ចូល​ដែរ ​ដោយ​លោក Solskjaer ​គិត​ថា​រូបគេ​ជា​សះស្បើយ​មែន តែ​មិន​ទាន់​យល់​ចិត្ត​សមាជិក​ក្រុម​ដទៃ​ទៀត​។ ស្រប​ពេល​បច្ចុប្បន្ន​នេះ ​មាន​ក្លឹប​មួយ​កំពុង​ចូល​សួរ​នាំ​យក​កីឡាករ​ឈីលី​នេះ​ហើយ។

Roma ​ចង់​ខ្ចី​ជើង Sanchez ​១​រដូវ​កាល ដើម្បី​ទៅ​ជួយ​ក្រុម​របស់​ពួកគេ​ប្រជែង​ពាន​រង្វាន់ Serie A ។ ស្រប​ពេល Man Utd ​កំពុង​ចង់​បញ្ចេញ​កីឡាករ​នេះ​ផង​នោះ ពួកគេ​អាច​នឹង​យល់ព្រម​ជាមួយ​សំណើរ​នេះ។ ​មាន​រឿង​១​ដែល​ក្រុម​ទាំង​ពីរ​ត្រូវ​ដោះ​ស្រាយ​ទៀត ជាមួយ​តម្លៃ​ពលកម្ម​របស់ Sanchez ​ដែល​មាន​រហូត​ដល់​៥​សែន​ផោន​ក្នុង​១​សប្ដាហ៍។ តម្លៃ​នេះ ​ក្រុម Roma ​ចង់​បន្ទាប​បន្តិច ទើប​ពួកគេ​អាច​រ៉ាប់រង​បាន៕ប្រភព៖ Thesun

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT