ឃើញ Sane របួស ក្លឹប Bayern Munich ងាក​មក​ចាប់​អារម្មណ៍​កីឡាករ Madrid វិញ

ក្លឹប​ជើង​ឯក​អាល្លឺម៉ង់ Bayern Munich ​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ចូល​ចរចា​នាំ​យក Gareth Bale ចេញ​ពី​ទឹក​ដី Estadio Bernabeu ​មុន​ទីផ្សារ​ដោះដូរ​នៅ​លីគ​កំពូល​ Bundesliga ​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ១ ​កញ្ញា​ខាង​មុខ។

តាម​ពិត​ទៅ​ដំបូង​ឡើយ Bayern ចាប់​អារម្មណ៍​លើ Leroy Sane របស់ Man City ឯ​ណោះ​ទេ ប៉ុន្តែ​ដោយ​សារ​ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ​ជួប​បញ្ហា​របួស ក៏​ធ្វើ​ឲ្យ​អនាគត​របស់​គេ​ហាក់​មាន​ភាព​មិន​ប្រាកដប្រជា​ក្នុង​ការ​វិល​ត្រលប់​មក​ទឹកដី​ស្រុក​កំណើត។

ទៅ​មើល​ស្តេច​ស​ដែល​លោក Zinedine Zidane ​ក៏​មិន​ទាន់​បង្ហើប​ពី​អនាគត​ច្បាស់លាស់​របស់ Bale បែប​នេះ​កីឡាករ​សញ្ជាតិ​វែល​នៅ​តែ​មាន​ភាគរយ​អាច​ចាកចេញ ហើយ​ Bayern Munich នឹង​ក្លាយ​ជា​ទ្រនំ​នៅ​ថ្ងៃ​អនាគត​របស់​គេ​ក្នុង​ភាគរយ​ខ្ពស់​បំផុត។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT