Carragher ​ថា​ខ្សែ​ការពារ Liverpool ​រដូវ​កាល​ថ្មី​នៅ​ខ្សោយ​ណាស់​

ក្រុម Liverpool ​បើក​ឆាក​រដូវ​កាល​ថ្មី ​ដោយ​យក​ឈ្នះ​លើ​ក្រុម Norwich ​ក្នុង​លទ្ធផល ​៤-១ ​កាល​ពី​យប់មិញ​នេះ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​បាន​អ្នក​វិភាគ​មើល​ឃើញ​ចំណុច​ខ្វះ​ខាត​ដែរ។

លោក Carragher ​ពិធី​ករ​របស់ Sky Sport ​និង​ជា​អតីត​កីឡាករ Liverpool ​ផង​នោះ ​បាន​និយាយ​ថា​ក្រុម​ហង្ស​ក្រហម​រដូវ​កាល​នេះ ​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ​ណាស់ បើ​ធៀប​ឆ្នាំ​មុន។ ១​ប្រកួត​ដំបូង​នេះ ពួកគេ​មាន​ចង្វាក់​លេង​មិន​ស៊ី​ចង្វាក់​ដូច​មុន​ទេ នេះ​ជា​បញ្ហា​របស់​លោក Klopp ​ដែល​ត្រូវ​ដោះ​ស្រាយ​ជា​បន្ទាន់។ ​អម​ជាមួយ​អ្នក​ចាំទី Alisson ​របួស​ទៀត​នោះ ​ក្រុម Liverpool ​នឹង​ជួប​ផល​លំបាក​ហើយ។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក klopp ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​បន្តិច​ដែរ​ថា​របួស​អ្នក​ចាំ​ទី​នឹង​បង្ក​ជា​ផល​លំបាក​សម្រាប់​ក្រុម។ ​របួស Alisson ​មិន​ស្រាល​ឡើយ ​ហើយ​លោក​អាច​និយាយ​បាន​ថា​ការ​ប្រកួត​បន្ទាប់​ខាង​មុខ​នេះ ​រូបគេ​នឹង​មិន​អាច​ចូល​លេង​បាន​នោះ​ទេ៕ប្រភព៖ Dailymail.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT