ទី​បំផុត ​​ក្រុម Inter Milan ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ Lukaku ​ដូច​បំណង​ហើយ​

ក្លឹប Inter Milan ​ទិញ​បាន​ខ្សែ​ប្រយុទ្ធ Lukaku ​ពី​ក្រុម Manchester United ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៧៣​លាន​ផោន ​ដោយ​សាមី​ខ្លួន​បាន​ទៅ​ដល់​អ៊ីតាលី​ជា​ស្រេច។

ក្រុម​របស់​លោក Conte ​នេះ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​ខាង​លើ​ជា​យូរ​មក​ហើយ ដោយ​ទើប​បាន​សម្រេច​នា​ពេល​នេះ​ឯង ​ក្រោយ​ពី​ធ្វើ​ការ​ចរចា​អស់​ពេល​ជា​យូរ​មក​នោះ។ ​តម្លៃ​ខ្លួន​របស់​គេ​គឺ ៧៣​លាន​ផោន ហើយ​នឹង​មាន Bonus ​រហូត​ដល់​១២​លាន​ផោន​ទៀត ប្រសិន​បើ​រូបគេ​ធ្វើ​បាន​ល្អ និង​ជួយ​ក្រុម​ឈ្នះ​ពាន។ ​កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​នឹង​ធ្វើ​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ស្អែក​នេះ។

លោក Conte ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Inter Milan ​ចង់​បាន​កីឡាករ​ខាង​លើ​តាំង​ពី​នៅ​ដឹក​នាំ​ក្រុម Chelsea ​ម្ល៉េះ ​ប៉ុន្តែ​យក​មិន​បាន​សោះ ​ដោយ​គ្រា​នោះ​លោក​ទិញ​មិន​​ឈ្នះ Man Utd ​គ្រា Lukaku លេង​ឱ្យ​ក្រុម Everton ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT