[ផ្លូវការ] Watford ​យក​បាន​ជើង​ឆ្នើម​ជា​អតីត​កីឡាករ​នៅ​ក្លឹប United/Arsenal

ខ្សែ​ប្រយុទ្ធ Danny Welbeck ​បាន​សម្រេច​ផ្លាស់​មក​ចូលរួម​ជាមួយ​នឹង​ក្លឹប Watford ជា​ផ្លូវការ បន្ទាប់​ពី​កុងត្រា​របស់​គេ​នៅ Arsenal ​បាន​ផុត​នៅ​រដូវ​ក្តៅ​នេះ។ Welbeck ជា​កីឡាករ​ធ្លាប់​បាន​ចាយ​ពេល ៥ ឆ្នាំ​នៅ​ទឹក​ដី​កាំភ្លើង​ធំ។

ជាង​នេះ​គេ​ក៏​ធ្លាប់​លេង​ឲ្យ​ក្លឹប Man Utd រយៈ​ពេល ៦ ឆ្នាំ​ផង​ដែរ មុន​ពេល​ព្រមព្រៀង​មក​ចូលរួម​នៅ Emirate ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ១៦ លាន​ផោន។

បញ្ជាក់​ថា​បុរស​វ័យ ២៨ ឆ្នាំ កាល​ពី​រដូវ​កាល​ចាស់​បង្ហាញ​ខ្លួន​សរុប​បាន​ត្រឹម ១៤​ប្រកួត​ឲ្យ​គត់ ដោយ​រក​បាន ៥ គ្រាប់​និង​ Assist ១ គ្រាប់​ដែល​ជា​រដូវ​កាល​ចុង​ក្រោយ​របស់​គេ​ជាមួយ​នឹង​កាំភ្លើង​ធំ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT