Neymar ប្រាប់ PSG ជា​ថ្មី ថា​ខ្លួន​ចង់​ចាកចេញ​ពី​ក្លឹប

យោង​តាម​សារព័ត៌មាន Sky Sports ចុះ​ផ្សាយ​ថា​តារា​ឆ្នើម Neymar បាន​ប្រាប់​ទៅ​កាន់​ក្លឹប PSG ជា​ថ្មី​ម្តង​ទៀត​ពី​បំណង​ក្នុង​ការ​ចែក​ផ្លូវ​ជាមួយ​ក្លឹប​នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ដែល​កៀក​នឹង​បញ្ចប់​ទៅ​ហើយ​នេះ។

យ៉ាងណាមិញ​ប្រភព​ដដែល​បាន​សង្កត់​ធ្ងន់​ថា​ភាគី​ខាង​ក្លឹប​បារាំង​ក៏​អាច​យល់​ព្រម​លើ​សំណើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​ដូច​គ្នា ប៉ុន្តែ​ទាមទារ​ឲ្យ​មាន​ក្លឹប​ណា​មួយ​ហ៊ាន​ចំណាយ​ស្មើ​ដើម ២២២ លាន​អឺរ៉ូ​ដែល​ខ្លួន​បាន​ចំណាយ​កាល​ពី​ឆ្នាំ ២០១៧ សិន។

បញ្ជាក់​ថា​នៅ​ប្រកួត​ពាន​រង្វាន់ Trophee des Champions ទល់​ក្លឹប Rennes កាល​ពី​ថ្ងៃ​សោរ៍​សប្តាហ៍​មុន ក្លឹប​ជើង​ឯក​បារាំង​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ដោយ​មិន​មាន​វត្តមាន Neymar ហើយ​នៅ​ទិដ្ឋភាព​នៃ​ការ​ថត​រូប​លើក​ពាន​មាន​វីដេអូ​ដែល​ទម្លាយ​ថា​មិត្ត​រួម​ក្រុម​បាន​ច្រាន​បុរស​ប្រេស៊ីល​រូប​នេះ​ចេញ​ទៀត​ផង។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT