Mail៖ “Bruno Fernandes សុំ​មេ​ធំ Sporting ​ទៅ​ចូលរួម​ក្លឹប​ថ្មី​នៅ​អង់គ្លេស”

របាយការណ៍​ក្រៅ​ស្រុក​បាន​ចុះ​ផ្សាយ​ខ្សែ​បម្រើ​ប្រយុទ្ធ Bruno Fernandes ​បាន​ស្នើ​សុំ​ប្រធាន​ក្លឹប​លោក Federico Varandas នា​ថ្ងៃ​សុក្រ​នេះ ជុំវិញ​ការ​ជូន​ដំណឹង​ដល់​ក្លឹប​ពី​គោលបំណង​ដែល​រូប​គេ​ចង់​ចាកចេញ ក្នុង​គោលដៅ​ទៅ​បំពេញ​ក្តី​ស្រមៃ​នៅ​ទ្រនំ​នៃ​ក្លឹប Tottenham ក្នុង​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស។

ក្លឹប Sporting ដែល​បាន​ដាក់​តម្លៃ ៦៤ លាន​ផោន សម្រាប់​ Fernandes ក៏​ទទួល​បាន​ក្លឹប​ជា​ច្រើន​ដាក់​សំណើ​ចរចា ប៉ុន្តែ​ក្នុង​ចំណោម​នោះ​មាន​មួយ​គឺ Man Utd ​បាន​ផ្តល់​ជូន​តម្លៃ​ខ្លួន​បុរស​វ័យ ២៤ ឆ្នាំ​ត្រឹម​តែ​ក្បែរ ៣៥ លាន​ផោន​ប៉ុណ្ណោះ។ ខណៈ Tottenham ក៏​បាន​ដេញ​ថ្លៃ​តាម​ទំហំ​ប្រហាក់ប្រហែល​នេះ​ដូច​គ្នា ​តែ​ក៏​នៅ​អុត​មើល​ចម្លើយ​ពី​ Sporting ដដែល។

បញ្ជាក់​ថា​កាល​ពី​រដូវ​កាល​ចាស់​កីឡាករ​រូប​នេះ​រក​បាន​ដល់​ទៅ ៣១ គ្រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដែល​សម្រាប់​អ្នកចាត់ការ​មាន់​ខ្នាយ​មាស​លោក Mauricio Pochettino រំពឹង​ជឿជាក់​រូប​គេ​អាច​សម្រួច​បន្ថែម​នៅ​តំបន់​បម្រើ​ដើម្បី​គាំទ្រ​ជាមួយ​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ Harry Kane។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT