Arsenal ​បង្ហាញ​មុខ​កីឡាករ​ថ្មី​របស់​ខ្លួន ​តម្លៃ​៧២​លាន​ផោន ​

ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​បង្ហាញ​មុខ​កីឡាករ​ថ្មី​របស់​ខ្លួន Pepe ​ដែល​ទិញ​ពី Lille ​ក្នុង​តម្លៃ​៧២​លាន​ផោន​ហើយ​កាល​ពី​យប់មិញ​នេះ។

ខ្សែ​ប្រយុទ្ធ​ខាង​លើ​គឺ​ជា​កីឡាករ​ថ្លៃ​ជាង​គេ​របស់​ក្រុម​នេះ ​ដែល​ទិញ​ចូល។ ខណៈ​ដែល​តម្លៃ​៧២​លាន​ផោន​នេះ គឺ​ក្រុម​កាំភ្លើង​ធំ​នឹង​បង់​២០​លាន​ផោន​សិន ​ហើយ​៥២​លាន​ផោន​ទៀត ​នឹង​បង់​រំលោះ​បន្ដ​បន្ទាប់​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត។ Pepe ​ជា​ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់​ដែល​ក្រុម​ជា​ច្រើន​ចង់​បាន ​ប៉ុន្តែ​តម្លៃ​ខ្ពស់​នេះ ​គឺ​មាន​តែ​កាំភ្លើង​ធំ​ប៉ុណ្ណោះ​ដែល​ឈាន​ដល់​ការ​ចុះ​កុងត្រា។

ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​២​នៅ​បារាំង​រដូវ​កាល​មុន ​ដោយ​រក​បាន​២២​គ្រាប់ ​នៅ​ពី​ក្រោយ​កីឡាករ Kylian Mbappe ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT