Zidane ​ប្រាប់​ពី​កន្លែង​ដែល Kubo ​ត្រូវ​លេង​នា​រដូវ​កាល ២០១៩/២០

ត្បិត​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ហួស​ពី​ការ​រំពឹង​ទុក​នៅ​ប្រកួត​កម្តៅ​សាច់​ដុំ​ប៉ុន្មាន​ប្រកួត​កន្លង​មក​នេះ ប៉ុន្តែ​អនាគត​របស់ Kubo ដែល​ឲ្យ​រហ័ស​នាម ‘Messi ជប៉ុន’ គឺ​បាន​ត្រឹម​លេង​នៅ​ឈុត B តែ​ប៉ុណ្ណោះ​នា​រដូវ​កាល​ក្រោយ។

ជា​សារ​ដែល​បញ្ជាក់​ចេញ​ពី​មាត់​របស់​លោក Zinedine Zidane ​នៅ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក Zidane ​បាន​ប្រាប់​ថា៖ “រឿង​ដែល​ល្អ​បំផុត​នោះ​គឺ Kubo នឹង​លេង​ជាមួយ Castilla ​តែ​ហ្វឹកហាត់​ជាមួយ​ឈុត​ធំ ដើម្បី​មើល​ថា​នឹង​ដំណើរការ​ទៅ​បែប​ណា”។

លោក​បន្ត៖ “Kubo ជា​កីឡាករ​វ័យ​ក្មេង​ដូច Rodrygo និង Vinicius អ៊ីចឹង​ដែរ បែប​នេះ​យើង​ត្រូវ​ប្រយ័ត្ន​ខ្ពស់​លើ​ការ​អភិវឌ្ឍ​ពួក​គេ​ដោយ​មួយៗ”។ ប្រភព: AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT