PSG ​បញ្ចុះ​តម្លៃ Neymar ​ក្រែង​មាន​ក្លឹប​ទិញ​យក​នៅ​រដូវ​ក្ដៅ​នេះ​

ក្រុម PSG ​បាន​ទម្លាក់​តម្លៃ Neymar ​ពី​ជាង​២០០​លាន​ផោន ​មក​ត្រឹម​តែ​១៦៥​លាន​ផោន​ប៉ុណ្ណោះ ​ក្រោយ​ពី​សាមី​ខ្លួន​ចង់​ចាកចេញ ​ហើយ​ក្លឹប​ក៏​មាន​បំណង​ចង់​លក់​ចេញ​ដែរ។

ដំបូង​ឡើយ PSG ​បាន​ដាក់​លក់​ក្នុង​តម្លៃ​២៧៥​លាន​ផោន​ឯ​ណោះ ​ប៉ុន្តែ​មិន​មាន​ក្លឹប​ណា​មួយ​ហាន​ទិញ​ឡើយ ​ដោយ​មាន​តែ Barcelona ​មួយ​គត់ ហើយ​ពួកគេ​ក៏​មិន​បង់​លុយ​ទាំង​អស់​ដែរ ដោយ​មាន​លក្ខខណ្ឌ​ថែម​កីឡាករ​២​ទៅ​៣​នាក់​វិញ។ ក្រោយ​ពី​ការ​ចរចា​គ្នា​មិន​ត្រូវ ​ហើយ​គ្មាន​នរណា​ចង់​បាន​នោះ ពេល​នេះ PSG ​មាន​ប្រម៉ូត​សិន ​ជា​ពិសេស​ហើយ។

ប្រភព​នៅ​បារាំង​បញ្ជាក់​ថា PSG ​បញ្ចុះ​តម្លៃ​ច្រើន​សម្រាប់​តម្លៃ​ខ្លួន Neymar ។ ដោយ​បច្ចុប្បន្ន​ពួកគេ​ដាក់​ក្នុង​តម្លៃ​តែ​១៦៥​លាន​ផោន​ប៉ុណ្ណោះ ទាប​ជាង​តម្លៃ​ពី​មុន​ដល់​ជាង​១០០​លាន​ផោន។ ដោយ​តម្លៃ​នេះ​ទៀត​សោត គឺ PSG ​ចង់​បាន​លុយ​សុទ្ធ​តែ​ម្ដង ​ដោយ​មិន​មាន​ការ​បន្ថែម​កីឡាករ​អ្វី​ទេ។ ក្រុម​អ្នក​មាន​នៅ​បារាំង​នេះ បញ្ជាក់​ថា​ពួកគេ​មិន​ត្រូវ​ការ​កីឡាករ​ក្រុម Barcelona ​ណា​ម្នាក់​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT