Hazard ​ផ្លាស់​មក​លេង​នៅ Real Madrid ​ទាំង​ធាត់​លើស​ទម្ងន់​

Eden Hazard ​ឡើង​គីឡូ​លើស​ធម្មតា​៧​គីឡូ​ក្រាម ​នៅ​ពេល​គេ​ផ្លាស់​មក​លេង​នៅ​ក្លឹប Real Madrid ​នា​រដូវ​ក្ដៅ​នេះ ​ដែល​ធ្វើ​ឱ្យ​រូបរាង​ខុស​ប្លែក​ពី​មុន។

Hazard ​ជា​កីឡាករ​ម្នាក់​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​រំពឹង​ថា​នឹង​លេង​បាន​ល្អ ជួយ​ក្រុម​បាន​ច្រើន​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។ តែ​ផ្ទុយ​ទៅ​វិញ ​សម្រាប់​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​នេះ ​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​មិន​ទាន់​បាន​បង្ហាញ​អ្វី​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ឡើយ តែ​បែរ​ជា​មាន​ដំណឹង​ហួស​ចិត្ត​មួយ​ទោ​វិញ។

ប្រភព​បាន​បញ្ជាក់​ថា Hazard ​មក​រួម​ក្រុម Real Madrid ​នេះ ​គឺ​លើស​គីឡូ​ធម្មតា​របស់​គេ​ដល់​ទៅ​៧​គីឡូក្រាម​ឯ​ណោះ។ ដូច្នេះ​ហើយ ទើប​បាន​ជា​រូបរាង​របស់​គេ​ធាតុ ខុស​ពី​កាល​នៅ Chelsea ​ច្រើន។ គេ​រំពឹង​ថា ​កីឡាករ​ឆ្នើម​រូប​នេះ​នឹង​អាច​សម្រក​ទម្ងន់​របស់​ខ្លួន ហើយ​ស្វែង​រក​ទម្រង់​លេង​ល្អ​របស់​គេ​បាន​វិញ​សម្រាប់​ការ​បើក​រដូវ​កាល​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT