[ផ្លូវការ] ខ្ញី​ចាស់​នៅ United ៨ ឆ្នាំ + Juve ៣ ឆ្នាំ ប្រកាស​ព្យួរ​ស្បែក​ជើង​ហើយ

អតីត​វីរបុរស​ប្រចាំ​ក្លឹប Manchester United លោក Patrice Evra ​បាន​ប្រកាស​ពី​ការ​ចូល​និវត្តន៍​ក្នុង​វិស័យ​កីឡា​បាល់ទាត់​ត្រឹម​វ័យ ៣៨ ឆ្នាំ​នេះ​ហើយ ​ជាមួយ​នឹង​គោលដៅ​កំពុង​រៀបចំ​ខ្លួន​ត្រៀម​ក្លាយ​ជា​អ្នកចាត់ការ​នៅ​ថ្ងៃ​អនាគត។

រួមរស់​នៅ​បិសាច​ក្រហម​អស់​រយៈ​ពេល ៨ ឆ្នាំ និង​បន្ត​ឈរ​ជើង​ឲ្យ​សេះ​បង្កង់​បាន ៣ ឆ្នាំ លោក Evra ​បាន​ប្រកាស​ជាមួយ​សារព័ត៌មាន Gds កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ថា៖ “អាជីព​របស់​ខ្ញុំ​នាម​ជា​កីឡាករ​ត្រូវ​បញ្ចប់​ផ្លូវការ​ហើយ”។

លោក​បន្ត៖ “ខ្ញុំ​បាន​ចាប់ផ្តើម​រៀនសូត្រ​មេរៀន UEFA B Coaching License នា​ឆ្នាំ ២០១៣ ​ហើយ​ពេល​នេះ​ចង់​បញ្ចប់​អាជ្ញាប័ណ្ណ​ UEFA A ថែម​ទៀត ពោល​គឺ​ក្នុង​រយៈ​ពេល ១ ឆ្នាំ​កន្លះ បើ​គ្រប់​យ៉ាង​ដំណើរការ​រលូន ខ្ញុំ​នឹង​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ដឹកនាំ​ក្រុម”។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT