Lukaku ​បង្ហោះ​រូប​ជាមួយ​ភ្នាក់ងារ​ខ្លួន ​ត្រៀម​ចាកចេញ​ពី Old Trafford ​

ខ្សែ​ប្រយុទ្ធ Romelu Lukaku ​បាន​បង្ហោះ​រូប​មួយ​សន្លឹក​ជាមួយ​ភ្នាក់ងារ​ទីផ្សារ​របស់​ខ្លួន ​ដោយ​អម​ជាមួយ​ពាក្យ​ថា​ “ឆាប់​ៗ​នេះ ​ភាគ​បន្ដ”។ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ខាង​លើ ​អាច​នឹង​ចាកចេញ​ពី Old Trafford ​នៅ​រដូវ​ក្ដៅ​នេះ​ហើយ ​ក្រោយ​ពី​មាន​ក្លឹប​ជា​ច្រើន​នៅ​អ៊ីតាលី​ចង់​បាន ​ហើយ​ក្រុម Man Utd ​វិញ​ក៏​ចង់​លក់​រូបគេ​ផង​ដែរ។ Inter Milan ​ជា​ក្រុម​ដែល​តាម​ទិញ Lukaku ​ជា​យូរ​មក​ហើយ ព្រោះ​លោក Conte ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​នេះ ស្រលាញ់​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​នេះ​តាំង​ពី​នៅ​ដឹក​នាំ​ក្រុម Chelsea ​ម្ល៉េះ។ តែ​អ្វី​ដែល​រារាំង​ការ​ផ្លាស់​នេះ គឺ​តម្លៃ​ខ្លួន​តែ​ម្ដង។

Man Utd ​នៅ​តែ​ទាមទារ​ដាច់​ខាត​៨០​លាន​ផោន ទើប​លក់​កីឡាករ​ខាង​លើ​ចេញ។ តម្លៃ​នេះ​ហើយ ទើប​បាន​ជា​ធ្វើ​ឱ្យ​ការ​ចង់​បាន​របស់ Inter ​ពិបាក​សម្រេច​បាន។ បច្ចុប្បន្ន​មាន​ក្រុម​១​ទៀត​នៅ​អ៊ីតាលី​ដែរ ដែល​ទាក់ទង​គឺ Juventus ។ ក្រុម​សេះ​បង្កង់​នេះ ​បាន​យក​កីឡាករ​របស់​ខ្លួន​២​នាក់​មក​ធ្វើ​ជា​ការ​ដោះដូរ​ថែម​លុយ​ជាមួយ​ក្រុម Man Utd ។ ២​នាក់​នោះ​គឺ Dybala ​និង Costa ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT