ក្ដៅ​ៗ Arsenal ​ព្រម​ទិញ​កីឡាករ​ម្នាក់​ក្នុង​តម្លៃ​៧២​លាន​ផោន​

ក្រុម Arsenal ​បាន​យល់​ព្រម​ទិញ​កីឡាករ Nicolas Pepe ​ពី​ក្រុម Lille ​ហើយ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​ខ្លាំង​ដល់​ទោ​៧២​លាន​ផោន​ឯ​ណោះ។មុន​បើក​រដូវ​កាល​ក្រុម Arsenal ​បាន​បញ្ជាក់​ថា​ពួកគេ​មិន​អាច​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​បាន​នោះ​ទេ។ តែ​ជាក់​ស្ដែង ​ក្រុម​កាំភ្លើង​ធំ​នេះ​មិន​គោរព​សម្ដី​ឡើយ ពោល​គឺ​បាន​ជះ​លុយ​ច្រើន​មែនទែន ​ក្នុង​ការ​ទិញ​យក​កីឡាករ​ម្នាក់​ពី​ក្រុម Lille។ ប្រភព​បាន​បញ្ជាក់​ថា​ក្លឹប​ទាំង​ពីរ​បាន​យល់​ព្រម​គ្នា​អស់​ហើយ ​នៅ​ឡើយ​តែ​ចុះ​កុងត្រា​ប៉ុណ្ណោះ​នឹង​អាច​បង្ហាញ​មុខ​កីឡាករ​ថ្មី Pepe ​បាន។ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ​រក​បាន​២៣​គ្រាប់​ឱ្យ Lille ​រដូវ​កាល​មុន។ រូបគេ​លេង​នៅ​ប្រយុទ្ធ​ស្លាប ប៉ុន្តែ​ក៏​អាច​លេង​ប្រយុទ្ធ​កណ្ដាល​បាន​ផង​ដែរ៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT