Ozil ​និង Kolasinac ​ត្រូវ​ក្មេង​ទំនើង​គំរាមកំហែង​ដោយ​កាំបិត​

Mesut Ozil និង Sead Kolasinac ​របស់​ក្រុម Arsenal ​ត្រូវ​បាន​ក្មេង​ទំនើប​១​ក្រុម​មក​គំរាមកំហែង​ដោយ​មាន​កាំបិត​មក​ភ្ជង់​នៅ​កណ្ដាល​ក្រុង​ឡុង ប្រទេស​អង់គ្លេស​តែ​ម្ដង។

ក្មេង​ៗ​ទាំង​អស់​នោះ​ដែល​ត្រូវ​បាន​គេ​គិត​ថា​​ចោរ ​​បាន​រត់​មក​សំដៅ​ឡាន​របស់ Ozil ​។ ភ្លាម​នោះ ​កីឡាករ Kolasinac ​ហាក់​មិន​ខ្លាច​ពួកគេ​ឡើយ ​ដោយ​បែរ​ជា​ដេញ​វាយ​ក្រុម​ក្មេង​នោះ​វិញ ទាំង​ដែល​ពួកគេ​មាន​កាំបិត​នៅ​នឹង​ដៃ​ថែម​ទៀត។ យ៉ាងណាមិញ ​ក្រុម​ក្មេង​ៗ​នោះ ​នៅ​មិន​យូរ​ឡើយ ​ដោយ​បាន​នាំ​គ្នា​រត់​បាត​ជើង​ស​ព្រាត​អស់​ទៅ​។

ក្រុម Arsenal ​ក្រោយ​បាន​ឃើញ​វីដេអូ​នេះ  បាន​ទាក់ទង​ទៅ​កីឡាករ​ទាំង​ពីរ​ផ្ទាល់ ​ហើយ​ក៏​បាន​បញ្ជាក់​ថា​ពួកគេ​មិន​មាន​បញ្ហា​របួស​អ្វី​នោះ​ទេ។ បច្ចុប្បន្ន​ប៉ូលិស​កំពុង​ស្វែង​រក​ក្រុម​ក្មេង​ទាំង​អស់​នោះ ​ដើម្បី​ចាប់​ខ្លួន។ ​នេះ​មិន​មែន​ជា​លើក​ដំបូង​ឡើយ​ដែល​កីឡាករ​បាល់ទាត់​ត្រូវ​បាន​មនុស្ស​អគតិ​មក​គំរាមកំហែង។ ជាក់​ស្ដែង​នៅ​ឆ្នាំ​២០១៦ ​កីឡាករ Andy Carroll ​ត្រូវ​បាន​ចោរ​ប្រដាប់​ដោយ​កាំភ្លើង​ភ្ជង់​ប្លន់​ថែម​ទៀត​ផង អំឡុង​ពេល​រូបគេ​ចេញ​ពី​កន្លែង​ហ្វឹកហាត់​ត្រលប់​ទៅ​ផ្ទះ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT