Griezmann ៖ ខ្ញុំ​សប្បាយ​ចិត្ត​ដល់​យំ ក្រោយ​ការ​ផ្ទេរ​ទៅ Barca ​សម្រេច​១០០%

Antoine Griezmann ​សប្បាយ​ចិត្ត​រហូត​ដល់​យំ សម្រាប់​ការ​បាន​ទៅ​លេង​ឱ្យ​ក្រុម FC Barcelona ​ដែល​ជា​ក្ដី​ស្រមៃ​ខ្លួន​ក្លាយ​ជា​ការ​ពិត។

Griezmann ​ផ្លាស់​ទៅ​លេង​នៅ Barcelona ​ក្នុង​តម្លៃ​ខ្លួន​១០៨​លាន​ផោន។ កីឡាករ​បារាំង​នេះ ​បាន​លា​អ្នក​គាំទ្រ AT Madrid ​ថា​ខ្លួន​នឹង​ចាកចេញ​តាំង​ពី​មិន​ទាន់​មាន​ការ​ប្រកាស​ផ្លូវការ​ឯ​ណោះ។ ខណៈ​ដែល​ការ​ប្រកាស​ផ្លូវការ​ចេញ​ភ្លាម ខ្លួន​បាន​ទូរសព្ទ​ទៅ​គ្រួសារ​ថា​សុបិន​ក្លាយ​ជា​ការ​ពិត​ហើយ ​និង​សប្បាយ​ចិត្ត​ខ្លាំង​បំផុត​រហូត​ដល់​ស្រក់​ទឹក​ភ្នែក​ឯ​ណោះ។

“ខ្ញុំ​ទូរសព្ទ​ទៅ​ឪពុក​របស់​ខ្ញុំ ​និង​ស្រក់​ភ្នែក​តែ​ម្ដង​សម្រាប់​សុភមង្គល​នេះ។ មាន​បញ្ហា​ច្រើន​ណាស់​សម្រាប់​ការ​ផ្ទេរ​នេះ ​ប៉ុន្តែ​ចុង​ក្រោយ​វា​បាន​ដោះ​ស្រាយ​យ៉ាង​ល្អ។ អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ពេល​ដឹង​ថា​ការ​ផ្ទេរ​សម្រេច​នោះ គឺ​បញ្ឈប់​ដំណើរ​វិស្សមកាល ​ហើយ​ចាប់​ផ្ដើម​មក​ហ្វឹកហាត់​តែ​ម្ដង”។ សម្ដី Griezmann៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT