De Jong ​បញ្ឆេះ​ចិត្ត​ប្រធាន​ក្លឹប​ឲ្យ​នាំ​យក​តារា​ឆ្នើម​មួយ​រូប​ចូល Camp Nou

ខ្សែ​បម្រើ​ចំណូល​ថ្មី​របស់​ក្លឹប​អ្នក​មាន​បុណ្យ​ Frenkie de Jong ​បាន​ជជែក​ដល់​អនាគត​របស់ Neymar ​ក្រោយ​ល្ហិចល្ហៀង​ថា​កីឡាករ​ប្រេស៊ីល​រូប​នេះ​កំពុង​មាន​ភាគរយ​អាច​វិល​ត្រលប់​មក​ចូលរួម​នៅ​ទឹក​ដី​អេស្ប៉ាញ។

Neymar ដែល​ចាកចេញ​ទៅ​ចូលរួម​នៅ​ក្លឹប​សេដ្ឋី​បារាំង​កាល​ពី​ឆ្នាំ ២០១៧ នៅ​តម្លៃ​ខ្លួន ២២២ លាន​អឺរ៉ូ ក៏​ត្រូវ​បាន De Jong ​បើក​ដៃ​ទាំង​ពីរ​ស្វាគមន៍​និង​មិន​ជំទាស់​អ្វី​ឡើយ​សម្រាប់​ការ​ត្រលប់​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ។

De Jong បាន​និយាយ​ថា៖ “តាម​ពិត​ទៅ​ខ្ញុំ​ពិត​ជា​ចង់​លេង​ជាមួយ Neymar ​ដោយ​គាត់​គឺ​ជា​កីឡាករ​ដ៏​ល្អ តែ​វា​មិន​សម្រេច​លើ​ខ្ញុំ​ទេ​ថា​គាត់​អាច​មក​ Barcelona ឬ​ក៏​អត់​នោះ”។ នេះ​ជា​សម្តី​ដែល​បាន​និយាយ​ជាមួយ​សារព័ត៌មាន Sport។

យុវជន​រូប​នេះ​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​គិត​ថា Neymar គាត់​ល្អ​បំផុត​ក្នុង​លោក ពោល​គឺ​ខ្ញុំ​ចង់​លេង​ជាមួយ​អ្នក​គ្រប់​គ្នា​ទាំង​អស់ មិន​ថា​តែ Messi ម្នាក់​ឡើយ”។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT