Man Utd ​មិន​ព្រម​លក់ Lukaku ​ឱ្យ Inter ​តម្លៃ​៥៤​លាន​ផោន​ទេ​

ក្រុម Manchester United ​បាន​បដិសេធ​សំណើ​៥៤​លាន​ផោន​របស់ Inter Milan ​ដែល​ចង់​បាន​ខ្សែ​ប្រយុទ្ធ Lukaku ​ទៀត​ហើយ។ក្រុម Inter Milan ​ចង់​បាន Lukaku ​ដេញ​ថ្លៃ​ប៉ុន្មាន​ដង​មក​ហើយ ​តាំង​ពី​ដំបូង​ឡើយ​ចង់​ខ្ចី​ជើង រហូត​ដល់​ទិញ​ដាច់​ហើយ​ដាក់​តម្លៃ​ដល់​៥៤​លាន​ផោន​ទៀត ​ប៉ុន្តែ​ចុង​ក្រោយ​បាន​ត្រឹម​ខក​ចិត្ត​ប៉ុណ្ណោះ។ ​បិសាច​ក្រហម ​បាន​ច្រាន​ចោល​សំណើ​តម្លៃ​ខ្លួន​៥៤​លាន​ផោន​នេះ​ហើយ ​ដោយ​ពួកគេ​នៅ​តែ​រក្សា​តម្លៃ​៧៥​លាន​ផោន​ដដែល ​ទើប​ព្រម​លក់​ចេញ។

លោក Conte ​អ្នក​ចាត់ការ​ក្រុម Inter ​បាន​បញ្ជាក់​ថា​លោក​ពេញ​ចិត្ត​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​នេះ​តាំង​ពី​នៅ​ដឹក​នាំ​ក្រុម Chelsea ​ម្ល៉េះ ប៉ុន្តែ​គ្រា​នោះ​ប្រជែង​មិន​ឈ្នះ​ក្រុម Man Utd ​ទើប​បាន​ជា Lukaku ​ត្រូវ​ទៅ​លេង​នៅ Old Trafford ​ដូច្នេះ​។ លោក​រំពឹង​ថា​រដូវ​ក្ដៅ​នេះ ​នឹង​អាច​ទិញ​យក​កីឡាករ​មាឌ​ធំ​នេះ​បាន ​ក្រោយ​ពី​ក្រុម​របស់​លោក Ole ​មិន​សូវ​ប្រើប្រាស់​គេ​ឡើយ៕

ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT