Neymar ​៖ Ramos ​ជា​ខ្សែ​ការពារ​ល្អ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ជួប​

ខ្សែ​ប្រយុទ្ធ Neymar ​បាន​អះអាង​ថា​ខ្សែ​ការពារ​ដែល​ល្អ​បំផុត​ខ្លួន​ធ្លាប់​ជួប គឺ Sergio Ramos ​របស់​ក្រុម Real Madrid ​និង​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។

Neymar ​កំពុង​តែ​ជាប់​គាំង​នៅ​ក្លឹប​ PSG ​បើ​ទោះ​ជា​សាមី​ខ្លួន​ចង់​ចាកចេញ​យ៉ាង​ណា​ក៏​មិន​អាច​ទៅ​រួច​ដែរ ​ព្រោះ​ក្រុម​បារាំង​បាន​ដាក់​តម្លៃ​ខ្លួន​ខ្ពស់​ពេក ​មិន​មាន​ក្រុម​ណា​មួយ​ហាន​ដល់។ បច្ចុប្បន្ន​នេះ ក្រុម Barcelona ​ចង់​បាន​រូបគេ​ត្រលប់​ទោ​វិញ ដោយ​បាន​ផ្ដល់​លក្ខខណ្ឌ​ជា​ច្រើន ប៉ុន្តែ​នៅ​តែ​មិន​អាច​ទៅ​រួច​ដដែល។

និយាយ​ពី​រឿង​នៅ​អេស្ប៉ាញ​នេះ​ដែរ ​កីឡាករ​ប្រេស៊ីល ​បាន​បង្ហើប​ឈ្មោះ​ខ្សែ​ការពារ​ល្អ​បំផុត​ម្នាក់​ដែល​ខ្លួន​ធ្លាប់​ជួប។ ម្នាក់​នោះ​គឺ Ramos ​កីឡាករ​របស់ Real Madrid ​តែ​ម្ដង។ Neymar ​បញ្ជាក់​ថា​គ្រា​ដែល​ខ្លួន​លេង​នៅ Barcelona ​ឱ្យ​តែ​ត​ទល់​ជាមួយ Ramos ​គឺ​ដឹង​តែ​ពិបាក​ទៅ​មុខ​ហើយ៕ប្រភព៖ ប្រភព៖ MARA

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT