Klopp ​បន្ទោស​ទីលាន​មិន​ល្អ ​ទើប​ធ្វើ​ឱ្យ Liverpool ​ចាញ់ Dortmund ​

លោក Jurgen Klopp ​បាន​និយាយ​ថា​ទីលាន​ប្រកួត​មិន​ល្អ ពិបាក​លេង​ទើប​ធ្វើ​ឱ្យ​ក្រុម​លេង​ចាញ់ Dortmund ​ក្នុង​លទ្ធផល ៣-២ ​ក្នុង​ការ​ប្រកួត​មិត្តភាព។

នេះ​ជា​ការ​ប្រកួត​ចាញ់​លើក​ដំបូង​សម្រាប់​ក្រុម Liverpool ​នា​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​មិត្តភាព​របស់​ពួកគេ។ កីឡាករ​សំខាន់​ក្នុង​ក្រុម​ជា​ច្រើន​មិន​បាន​បង្ហាញ​វត្តមាន​ទេ ព្រោះ​ពួកគេ​ខ្លះ​តម្រូវ​ឱ្យ​សម្រាក ឯ​ខ្លះ​ទៀត​ដូចជា Mane ​ជា​ដើម ​ជាប់​លេង​ប្រកួត​ផ្ដាច់ព្រ័ត្រ Africa Cup ។

ដោយសារ​កត្តា​កីឡាករ​មិន​ពេញ​ជើង ​ហើយ​ទីលាន​មិន​ស្ដង់ដារ​ថែម​ទៀត ​បាន​ធ្វើ​ឱ្យ​លោក Klopp ​និយាយ​ថា​ការ​ប្រកួត​នេះ​ក្រុម​របស់​ខ្លួន​ពិបាក​លេង ត្បិត​អី​ទីលាន​រអិល ​មិន​ល្អ​នោះ​ឡើយ។ អ្នក​ចាត់ការ​ទើប​ជួយ​ក្រុម​ហង្ស​ក្រហម​លើក​ពាន UEFA Champions League ​បាន​សង្កត់​ធ្ងន់​ថែម​ទៀត​ថា ​កូន​ក្រុម​ខ្លួន​រៀប​ចំ​បាន​ល្អ​ហើយ ​ប៉ុន្តែ​គ្រាន់​តែ​មិន​មាន​សំណាង​ប៉ុណ្ណោះ៕ប្រភព៖ Dailymail

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT