៣ ប្រទេស​នៅ​អាស៊ី ដែល​តារា​ឆ្នើម Vertonghen មាន​គម្រោង​ដើរ​កម្សាន្ត​អំឡុង​ប្រកួត ICC

ពាន​រង្វាន់​មិត្តភាព International Champions Cup ​ត្រៀម​នឹង​បើក​ឆាក​ការ​ប្រកួត​នៅ​គូ​ពិសេស​រវាង​ Tottenham និង Juventus នៅ​ទឹកដី​ប្រទេស​សិង្ហបុរី​នា​ចុង​សប្តាហ៍​នេះ។

យ៉ាងណាមិញ​តាម​រយៈ​បទសម្ភាសន៍​ជាមួយ​កីឡាករ​របស់​មាន់​ខ្នាយ​មាស​គឺ Jan Vertonghen ​បាន​បង្ហើប​ដល់​ឈ្មោះ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ដែល​ខ្លួន​ចង់​ឆ្លៀត​ពេល​ធ្វើ​ដំណើរ​កម្សាន្ត។

បញ្ជាក់​ប្រាប់​ពី​សាមី​ខ្លួន Vertonghen បាន​ប្រាប់​ថា៖ “ពិត​ណាស់​មាន​ទី​កន្លែង​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​ទៅ​ទស្សនា​នៅ​តំបន់​អាស៊ី ប៉ុន្តែ​គ្រាន់​ទី​នោះ​រាង​ឆ្ងាយ​បន្តិច​សម្រាប់​ខ្ញុំ​នៅ​ពេល​បិទ​រដូវ​កាល ប៉ុន្តែ​ក្រោយ​ប្រកួត​រួចរាល់​ខ្ញុំ​ចង់​ទៅ​ទស្សនា​នៅ​ទីកន្លែង​ជា​ច្រើន​នៅ​តំបន់​អាស៊ី ដែល​មាន​ដូច​ជា​វៀតណាម ម៉ាឡេស៊ី ឬ​ប្រហែល​ជា​សិង្ហបុរី​នេះ​ផ្ទាល់”។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT