ប្រពន្ធ ​Messi ​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក ​គេ​ច្រណែន​គ្រប់​គ្នា​

Lionel Messi ​កំពុង​សម្រាក​លំហែ​កាយ​ជាមួយ​ក្រុម​គ្រួសារ ​មុន​ពេល​ត្រូវ​ត្រលប់​មក​ហ្វឹកហាត់​ជាមួយ​ក្រុម FC Barcelona ​វិញ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ប៉ុន្មាន​សន្លឹក​ដែល​ប្រពន្ធ​របស់ Messi ​បង្ហោះ​នោះ សុទ្ធ​តែ​បាន​បង្ហាញ​ពី​ស្នាម​ញញឹម ​និង​ជំហរ​បញ្ជាក់​ថា​កីឡាករ​អាហ្សង់ទីន​នេះ ​នៅ​តែ​អាច​ទៅ​មុខ​ទៀត​បាន បើ​ទោះ​ជា​ទើប​ជួប​រឿង​ពិបាក​ចិត្ត មិន​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់ Copa America ​បាន​ក៏​ដោយ។ កីឡាករ​ម្ចាស់​អាវ​លេខ​១០​រូប​នេះ ​ក្រោយ​ពី​ចប់​ព្រឹត្តិការណ៍ Copa ​បាន​រិះគន់​អាជ្ញាកណ្ដាល​និង​អ្នក​រៀប​ចំ​ជា​ខ្លាំង ដែល​បណ្ដាល​ឱ្យ​រូបគេ​អាច​នឹង​ប្រឈម​ជាមួយ​ការ​ពិន័យ​ផង​ដែរ។

យ៉ាងណាមិញ ​Antonela ​នៅ​តែ​អាច​ធ្វើ​ឱ្យ Messi ​មាន​ស្នាម​ញញឹម​វិញ​ដដែល ​ជាមួយ​កូន​ៗ​របស់​ពួកគេ​យ៉ាង​សប្បាយ​ចិត្ត​រីករាយ ដើម្បី​ត្រៀម​ត្រលប់​មក​ចូល​លេង​ឱ្យ Barcelona ​វិញ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT