Atletico ​ត្រៀម ៥០ លាន​ប្រជែង​ក្លឹប​យក្ស​អ៊ីតាលី​ដណ្តើម​យក​តារា​ឆ្នើម R.Madrid

អនាគត​របស់ James Rodriguez កាល​ពី​ដំបូង​ឡើយ ហាក់​មាន​ក្លឹប Napoli មួយ​គត់ ដែល​ចូល​ខ្លួន​ចរចា​ចង់​នាំ​យក​រូប​គេ​ចេញ​ពី​ក្លឹប Real Madrid ​ក្រោយ​ផុត​កុងត្រា​ខ្ចី​ជើង​នៅ​ក្លឹប​អាល្លឺម៉ង់ Bayern Munich ​នា​រដូវ​កាល ២០១៨/១៩។

ខ្សែ​ប្រយុទ្ធ​វ័យ ២៨ ឆ្នាំ​មក​ទល់​ពេល​នេះ​មាន​ក្លឹប​កំពូល​ដែល​ជា​ទ្រនំ​ជិត​ខាង​មួយ​ទៀត គឺ Atletico Madrid ​បាន​រាយការណ៍​ថា​ហ៊ាន​ដាក់​ទុន​ដល់ ៥០ លាន​អឺរ៉ូ ប្រសិន​ណា​ស្តេច​ស​ព្រមព្រៀង​លក់ James ឲ្យ​មក​ខ្លួន ជា​ជាង​ព្រម​ផ្លាស់​ឲ្យ​ទៅ​ក្លឹប Napoli នៅ​លីគ​កំពូល Serie A។

ក្រឡេក​ទៅ​មើល Napoli ក៏​មាន​ផ្លូវ​មួយ​ផ្សេង​ទៀត ដោយ​ប្រសិន​ណា​បរាជ័យ​ក្នុង​ការ​នាំ​យក​តារា​ឆ្នើម​សញ្ជាតិ​កូឡុំប៊ី នោះ​ពួក​គេ​នឹង​បង្វែរ​ការ​ចង់​បាន​ទៅ​លើ Nicolas Pepe ដែល​ជា​ជើង​ស៊ុត​មួយ​រូប​របស់ Ligue 1 វិញ។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT