អ្នកវិភាគរបស់BBC ដែលជាអតីតកីឡាករល្បីឈ្មោះ Alan Shearer, Frank Lampard និង Rio Ferdinand គិតថាអង់គ្លេសគួរទទួលបានបាល់ប៉េណាល់ទី១ឬ២គ្រាប់ក្នុងការប្រកួតយប់មិញនេះ។
អង់គ្លេសបានយកឈ្នះលើក្រុមទុយណេស៊ី ២-១ ដោយ២គ្រាប់របស់តោកំណាចធ្វើបានដោយខ្សែប្រយុទ្ធ Harry Kane ទាំងអស់។ ទម្រង់លេងរបស់អង់គ្លេសយប់មិញ ឃើញថាមានភាពប្រសើរឡើងច្រើន ដោយខ្វះខាតត្រង់ការបញ្ចប់ទីបន្តិចប៉ុណ្ណោះ មិនអីចឹងទេរកគ្រាប់បានច្រើនជាក់ជាមិនខាន។
ទន្ទឹមគ្នានឹងលេងល្អនេះដែរ អ្នកវិភាគរបស់BBC មើលឃើញទៀតថាខ្សែការពាររបស់ទុយណេស៊ី បានបង្កកំហុសច្រើនក្នុងតំបន់គ្រោះថ្នាក់ ដែលវាសុទ្ធតែសមនឹងបានបាល់ប៉េណាល់ទីទាំងអស់។ ខណៈដែលអាជ្ញាកណ្ដាលនៃការប្រកួតបែរជាមិនផ្ដល់ឱ្យទៅវិញ ហើយក៏មិនបានពិនិត្យវីដេអូជំនួយអាជ្ញាកណ្ដាលថែមទៀត។
នេះជាការបើកឆាកល្អមួយសម្រាប់អង់គ្លេស ដែលរកបាន៣ពិន្ទុយ៉ាងសំខាន់។ តោកំណាចកំពុងឈរនៅលេខ២ក្នុងតារាង ដោយលេខ១នោះគឺក្រុមបែលហ្សិក។ ប្រកួតបន្ទាប់របស់អង់គ្លេសត្រូវប៉ះជាមួយប៉ាណាម៉ា ដែលទើបបរាជ័យ ៣-០ ក្រោមថ្វីជើងរបស់បែលហ្សិកនេះឯង៕ប្រភព៖ DailyMail