The Sun៖ “United ​នឹង​ប្រកាស​បេក្ខភាព​ខ្សែ​ការពារ ៨០ លាន​នៅ​ថ្ងៃ​ចន្ទ​នេះ”

ក្លឹប Manchester United ​ត្រូវ​បាន​របាយការណ៍​ពី The Sun ​ចុះ​ផ្សាយ​ថា​បាន​ព្រមព្រៀង​លើ​តម្លៃ​ខ្លួន ៨០ លាន​ផោន​សម្រាប់​ការ​នាំ​យក​កីឡាករ Harry Maguire របស់​ក្លឹប Leicester City ហើយ។

ការ​ប្រកាស​ពី​កិច្ច​ព្រមព្រៀង​របស់​កីឡាករ​ចំណូល​ថ្មី​រូប​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចន្ទ​ ក្រោយ​ពី​ត្រួតពិនិត្យ​សុខភាព​បញ្ចប់​ទៅ​ដោយ​រួចរាល់។ ប្រសិន​ក្លាយ​ជា​ការ​ពិត នោះ​រូប​គេ​នឹង​ក្លាយ​ជា​ខ្សែ​ការពារ​កណ្តាល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដាច់​គេ​ក្នុង​លោក។

បញ្ជាក់​ថា​មុន​នេះ​បន្តិច​សាមី​ខ្លួន​លោក Maguire ក៏​ត្រូវ​បាន​គេ​សង្កត់​ធ្ងន់​ជុំវិញ​ការ​និយាយ​ផ្ទាល់​មាត់​ទៅ​កាន់​ប្រធាន​ក្លឹប​កញ្ជ្រោង​ជុំវិញ​គោលបំណង​ចាកចេញ​ពី​ក្លឹប​ពិត​មែន​ផង​ដែរ។ ប្រភព៖ Goal​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT