ក្មេង​តូច​ចាយ​អស់​ជិត ៧០០ ដុល្លារតាមផ្សងយក Messi ក្នុង​ហ្គេម FIFA 19

ជា​ការ​ពិត​ណាស់ FIFA ​បាន​បើក​ឱកាស​ឲ្យ​អ្នក​លេង​គ្រប់​រូប​អាច​មាន​ឱកាស​ផ្សង​យក​តារា​ឆ្នើម​ណា​មួយ​ដែល​អ្នក​ស្រលាញ់​អាច​រវាង Lionel Messi, Cristiano Ronaldo ឬ​កីឡាករ​កំពូល​ឯ​ទៀត តាម​រយៈ​ការ​ចាយ​លុយ​ពិត​ប្រាកដ​ជាមួយ​ប្រព័ន្ធ Micro-Transaction ដែល​មាន​ក្នុង​ហ្គេម​បាល់ទាត់​ FIFA 19។

ថ្លែង​ដល់​ក្មេង​ម្នាក់​ដែល​ចាយ​អស់​ជាង ៧០០ ដុល្លារ ​ដោយ​ប្រើប្រាស់​កាត​ឥណទាន​របស់​ឪពុក​គេ ប៉ុន្តែ​ទី​បំផុត​នៅ​តែ​មិន​អាច​ផ្សង​យក​ iDol របស់​ខ្លួន​បាន។ ឪពុក​ឈ្មោះ Thomas Carter បាន​ប្រាប់ BBC ថា៖ “អ្នក​បាន​ចាយ​ ៥០ ដុល្លារ​សម្រាប់​ការ​ទិញ​ហ្គេម ដែល​វា​ជា​ទំហំ​លុយ​ដ៏​ច្រើន​មួយ ប៉ុន្តែ​សម្រាប់​ការ​ចង់​បាន​ក្រុម​ខ្លាំង អ្នក​ក៏​ត្រូវ​ចាយ​បន្ថែម​ទៀត”។

លោក​សង្កត់​ធ្ងន់៖ “កូន​របស់​ខ្ញុំ​បាន​ចំណាយ​ជិត ៧០០ ដុល្លារ ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​អាច​ទទួល​តារា​ឆ្នើម​ដែល​ពួក​គេ​ចង់​បាន គឺ Lionel Messi នោះ​ទេ”។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT