Man Utd ​តំឡើង​តម្លៃ​ខ្លួន Pogba ​ដល់​១៨០​លាន​ផោន​

ក្រុម Manchester United ​បាន​តំឡើង​តម្លៃ​ខ្លួន Pual Pogba ​ដល់​១៨០​លាន​ផោន ​ក្រោយ​ពី​មាន​ក្លឹប​ច្រើន​ចង់​បាន​រូបគេ​ពេក​នៅ​រដូវ​ក្ដៅ​នេះ។

អំឡុង​ពេល​ក្រុម Real Madrid ​ចង់​បាន​ខ្លាំង Man Utd ​បាន​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​ត្រឹម​តែ​១៥០​លាន​ផោន​ប៉ុណ្ណោះ ​ដែល​តម្លៃ​នេះ​ក្រុម​របស់​លោក Zidane ​មិន​ព្រម​ទិញ​យក​ឡើយ។ មិន​ត្រឹម​តែ​មិន​បន្ថយ​តម្លៃ​ខ្លួន​ទេ ​ក្រុម​បិសាច​ក្រហម​ថែម​ទាំង​តំឡើង​តម្លៃ​ខ្លួន​លើស​នេះ​ទៀត ពោល​គឺ​បច្ចុប្បន្ន​នេះ Pogba ​អាច​ដើរ​ចេញ​បាន លុះ​ត្រា​មាន​ក្លឹប​ទិញ​ក្នុង​តម្លៃ​១៨០​លាន​ផោន​ឯ​ណោះ។

ការ​ដាក់​តម្លៃ​ខ្ពស់​យ៉ាង​នេះ ត្រូវ​បាន​គេ​ដឹង​ថា​ក្រុម Man Utd ​មិន​ទាន់​ចង់​លក់​កីឡាករ​របស់​ខ្លួន​ចេញ​ឡើយ។ ដូច្នេះ​ហើយ​ទើប​ដាក់​ដល់​១៨០​លាន​ផោន​នេះ គឺ​ជា​តម្លៃ​កើល​តែ​ម្ដង ​មិន​ហាន​ក្លឹប​ណា​ចង់​បាន​ឡើយ៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT