មិន​ឱ្យ​ចាញ់ Real Madrid ​ក្រុម Barcelona ​ក៏​ទិញ​កីឡាករ​ជប៉ុន​ម្នាក់​ដែរ​

ក្រុម Barcelona ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ផ្លូវការ​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ​Hiroki Abe ​ពី​ក្រុម Kashima Antlers ​ទៅ​ចូល​រួម​ជាមួយ​ខ្លួន​ហើយ​ក្នុង​តម្លៃ​២​លាន​អឺរ៉ូ។

Abe ​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់​ជប៉ុន ​ដែល​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​នៅ​ឆ្នាំ​២០១៧ ​ហើយ​រូបគេ​ក៏​ជា​ចំណែក​មួយ​ជួយ​ក្រុម Kashima ​ឈ្នះ​ពាន​រង្វាន់ AFC Champions League ​ផង​ដែរ។ កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ ក៏​បាន​បង្ហាញ​ខ្លួន​ឱ្យ​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa America ​កន្លង​ទៅ​ដែរ។

សាមី​ខ្លួន​បាន​សរសេរ​ពាក្យ​លា​ទៅ​មិត្ត​រួម​ក្រុម​ដូច្នេះ​ថា​៖ “​ចាប់​តាំង​ពី​បញ្ចប់​ថ្នាក់​វិទ្យា​ល័យ ​ខ្ញុំ​បាន​ចំណាយ​ពេល​២​ឆ្នាំ​កន្លះ​ជាមួយ​ក្រុម Kashima ​ហើយ​អាច​ពង្រឹង​ខ្លួន​ជា​បុរស​ម្នាក់​និង​កីឡាករ​អាជីព។ វា​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ចាកចេញ ​ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Barcelona ​ហើយ។ វា​ជា​រឿង​មួយ​ដែល​ខ្ញុំ​ត្រូវ​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត”៕ប្រពន្ធ៖ Foxsportsasia

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT