Arsenal ចេញ​សារ​លុត​កីឡាករ​ម្នាក់​ចំៗ ក្រោយ​បដិសេធ​មិន​ទៅ​ប្រកួត​ត្រៀម​បើក​រដូវ​កាល

កាំភ្លើងធំ Arsenal ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​នឹង​អាកប្បកិរិយា​របស់​ប្រធាន​ក្រុម​កីឡាករ Laurent Koscielny ដែល​បាន​បដិសេធ​មិន​ព្រម​ទៅ​ចូលរួម​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​នៅ​ទឹក​ដី​សហរដ្ឋអាមេរិក។

ខ្សែ​ការពារ​វ័យ ៣៣ ឆ្នាំ​ដែល​កំពុង​រង​មន្ទិល​សង្ស័យ​ចង់​ចាកចេញ​ពី Emirate នឹង​ត្រលប់​ទៅ​កាន់​ស្រុក​កំណើត​នៅ​ប្រទេស​បារាំង​វិញ ​គ្រា​ដែល​កុងត្រា​របស់​គេ​ក៏​ត្រូវ​បញ្ចប់​ត្រឹម​ឆ្នាំ ២០១៩ នេះ។ កន្លង​ទៅ Laurent ធ្លាប់​និយាយ​ប្រាប់​មិន​លាក់​បាំង​ថា​ខ្លួន​ទទួល​បាន​សំណើ​ពី Bordeaux ​លើ​កុងត្រា ៣ ឆ្នាំ ហើយ​ក៏​មាន​ក្លឹប​ផ្សេង​ទៀត​នៅ Ligue 1 ចាប់​អារម្មណ៍​ចង់​នាំ​ទៅ​ផង​ដែរ។

សេចក្តីថ្លែងការណ៍​ចេញ​ពី​ក្លឹប Arsenal ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​តាម​រយៈ​សកម្មភាព​នេះ​ដូច្នោះ​ថា៖ “Laurent Koscielny ​បាន​បដិសេធ​មិន​ហោះ​ទៅ​ចូលរួម​ការ​ប្រកួត​នៅ​អាមេរិក ដោយ​យើង​ពិត​ជា​ខក​ចិត្ត​នឹង​ទង្វើ​នេះ ដែល​ខុស​ពី​គោលការណ៍​ដែល​យើង​បាន​ណែនាំ”។

បន្ត​ទៀត​ថា៖ “យើង​សង្ឃឹម​ថា​នឹង​អាច​ដោះស្រាយ​បញ្ហា​នេះ តែ​សុំ​មិន​ផ្តល់​ព័ត៌មាន​អ្វី​ទាំង​អស់​នៅ​ពេល​បច្ចុប្បន្ន”។ ប្រភព៖ TalkSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT