Skriniar៖ “ដល់​ពេល​ត្រូវ​បញ្ចប់ Juve ហើយ ខ្ញុំ​ស្រមៃ​ចង់​ឈ្នះ UCL ជាមួយ Inter”

កីឡាករ​របស់​ក្លឹប Inter Milan គឺ​កីឡាករ Milan Skriniar ​បាន​ជជែក​ជាមួយ​សារព័ត៌មាន Corriere dello Sport សម្រាប់​ប្រកួត​ត្រៀម​បើក​រដូវ​កាល ២០១៩/២០ ខាង​មុខ។

លោក​និយាយ​ថា៖ “ពេល​វេលា​មក​ដល់​ហើយ ដោយ​ពេល​អ្នក​លេង​ដោយ​ពាក់​អាវ​ Inter គឺ​អ្នក​នឹង​មិន​ស្រួល​ចិត្ត​ទេ​ប្រសិន​បញ្ចប់​ទៅ​នៅ​ចំណាត់ថ្នាក់​ទី​ពីរ ​ដោយ​ខ្ញុំ​ក៏​ស្រមៃ​ចង់​ឈ្នះ​ពាន CL ជាមួយ Inter ផង​ដែរ”។

លោក​បន្ត៖ “Juve បាន​ឈ្នះ​ពាន ៨ ឆ្នាំ​ហើយ ​តែ​ពេល​នេះ​ជា​ពេល​ល្អ​មួយ​ដែល​យើង​ត្រូវ​ផ្តួល​ពួក​គេ ខណៈ​ដែល​យើង​នឹង​ខិតខំ​ខ្លាំង​ដើម្បី​ឈ្នះ ស្រប​ពេល​អ្នកចាត់ការ​ថ្មី​ក៏​មក​ដល់ ពោល​គឺ​មិន​អាច​រង់ចាំ​នឹង​ការ​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​ឡើយ”។

បញ្ជាក់​ថារដូវ​កាល ២០១៩/២០ សម្រាប់​បាល់ទាត់​លីគ​កំពូល​របស់​អ៊ីតាលី Serie A នឹង​ចាប់​ផ្តើម​នា​ថ្ងៃ​ទី ២៤ សីហា មុន​ត្រូវ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី ​២៤ ឧសភា ឆ្នាំ ២០២០។ ប្រភព៖ Calciomercato

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT