De Jong ​ថា​តាម​ពិត​ត្រូវ​ទៅ​ចូលរួម​នៅ​ក្លឹប​នេះ​សិន មិន​ទាន់​លោត​ដល់ Barcelona ទេ

Frenkie de Jong ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នៅ​ទ្រនំ​ទឹក​ដី​អ្នក​មាន​បុណ្យ ជាមួយ​តម្លៃ​ខ្លួន ៦៥ លាន​ផោន​ចេញ​ពី​ក្រុម​យុវជន Ajax កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ កីឡាករ​វ័យ ២២ ឆ្នាំ ហាក់​មាន​ទំនុកចិត្ត​ជា​ខ្លាំង​ក្នុង​ការ​មក​ចូលរួម​នៅ​ក្លឹប​ថ្មី​របស់​អេស្ប៉ាញ។

ជជែក​ប្រាប់​សារព័ត៌មាន Voetbal International កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​បាន​និយាយ​ដល់​ឈ្មោះ​ក្លឹប​មួយ​ដែល​ជា​គោលដៅ​របស់​ខ្លួន​បន្ទាប់​ពី Ajax មុន​គិត​ដល់​ក្លឹប Barcelona។ រូប​គេ​ថា៖ “ក្នុង​ចិត្ត​របស់​ខ្ញុំ បាន​គិត​គូរ​វែង​ឆ្ងាយ​ថា​ចង់​ដើរ​តាម​គន្លង Ajax – Arsenal – Barcelona ​ប៉ុន្តែ​ពិត​ណាស់​ប្រសិន​យើង​អាច​រំលង​មក​ចូល Barcelona ​ដោយ​ផ្ទាល់​បាន បែប​នេះ​វា​ជា​រឿង​ត្រឹមត្រូវ​ ហើយ​ក៏​លឿន​ជាង​អ្វី​ដែល​អ្នក​បាន​ស្រមៃ​ផង​ដែរ”។

បញ្ជាក់​ថា Ajax រំពឹង​នឹង​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​ដំបូង​បង្អស់​នៅ​ថ្ងៃ​ទី ២៣ ​កក្កដា ខាង​មុខ​នៅ​ជំនួប​មិត្តភាព​ដែល Barcelona ​ត្រូវ​តតាំង​តោ​ខៀវ Chelsea។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT