Alves ​៖ មិត្ត​គឺ​មិត្ត ប៉ុន្តែ Messi ​និយាយ​ខុស​ហើយ​រឿង​នៅ Copa America ​

Dani Alves ​ដែល​ជា​អតីត​មិត្ត​រួម​ក្រុម Lionel Messi ​ក៏​បាន​ចេញ​មុខ​មក​ឆ្លើយ​តប​ចំពោះ​ការ​និយាយ​ស្ដី​ដាក់​បន្ទុក​ខ្លាំង​របស់​កីឡាករ​អាហ្សង់ទីន ​ដែល​ចោទ​ថា​មាន​អំពើ​ពុក​រលួយ​ពេល​ប្រកួត Copa America ​ដែរ។

Messi ​បាន​ចោទ​ប្រកាន់​ប្រេស៊ីល ​និង​សហព័ន្ធ​កីឡា​បាល់ទាត់​អាមេរិក​ខាង​ត្បូង ​ថា​រួម​គំនិត​គ្នា ​រៀប​ចំ​ឱ្យ​ពាន Copa America ​ឆ្នាំ​នេះ​បាន​ទោ​ប្រេស៊ីល​តែ​ម្ដង។ ការ​និយាយ​ស្ដី​បែប​នេះ ​បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​យ៉ាង​ច្រើន​ពី​សំណាក់​ក្រុម​កីឡាករ​ប្រេស៊ីល ដោយ​សូម្បី​តែ Alves ​ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​ជាមួយ Messi ​នៅ​ក្រុម Barcelona ​ក៏​ឆ្លើយ​តប​ដូច​គ្នា។

កីឡាករ​ដែល​ឈ្នះ​ពាន​រហូត​ដល់​៤០​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់​ខាង​លើ ​បាន​និយាយ​ដូច្នេះ​៖ “មិត្ត​គឺ​មិត្ត ប៉ុន្តែ​ខ្ញុំ​ត្រូវ​តែ​និយាយ​ពាក្យ​ពិត។ Messi ​បាន​បង្ហាញ​ពី​ការ​មិន​គោរព​ដល់​ការ​រៀប​ចំ។ ខ្ញុំ​មិន​យល់​ស្រប​ចំពោះ​អ្វី​ដែល​គាត់​និយាយ​ទេ។ គាត់​ត្រូវ​ទទួល​ស្គាល់​លទ្ធផល ​ខ្ញុំ​គិត​ថា​គាត់​និយាយ​ពាក្យ​ទាំង​អស់​នោះ​គឺ​ខុស​ហើយ”៕ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT