ភ្នាក់ងារ ​Napoli ​បាន​ទៅ​ដល់​ក្រុង​ម៉ាឌ្រីត​ហើយ ដើម្បី​ទិញ​យក James ​

ភ្នាក់ងារ​ទី​ផ្សារ​របស់​ក្រុម​ Napoli ​បាន​ទៅ​ដល់​ក្រុង​ម៉ាឌ្រីត​ហើយ ​ដើម្បី​ចរចា​ចុះ​កុងត្រា​យក James Rodriguez ​ពី​ក្រុម Real Madrid ។

​ក្រុម​ Real Madrid ​បាន​ដាក់​លក់​ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី​ខាង​លើ​ក្នុង​តម្លៃ​ខ្លួន​៤២​លាន​អឺរ៉ូ ​ប៉ុន្តែ​ក្រុម Napoli ​មិន​ហាន​ដល់​តម្លៃ​នេះ​ឡើយ។ ការ​ទៅ​ចរចា​នៅ​ម៉ាឌ្រីត​នេះ ​ក្រុម​របស់​លោក Carlos Ancelotti ​អាច​នឹង​មាន​លក្ខខណ្ឌ​ផ្សេង​ទៀត ​ដោយ​អាច​ជា​ខ្ចី​ជើង​រយៈ​ពេល​១​ឆ្នាំ​សិន ​ទើប​ទិញ​ដាច់ ឬ​សុំ​ចុះ​តម្លៃ​ជាង​នេះ​ទៀត។ ​តែ​អ្វី​ដែល​ប្រាកដ​នោះ​គឺ Napoli ​នេះ​ហើយ​ជា​ក្លឹប​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ថា​នឹង​បាន Jame ​ទៅ​លេង​នៅ​រដូវ​កាល​ក្រោយ។

ការ​ប្រកាស​អាច​នឹង​ធ្វើ​ឡើង​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គា​នេះ ​ពី​អនាគត​របស់ Jame ​ក្រោយ​ពី​ក្លឹប Real Madrid ​សម្រេច​ចិត្ត​លក់​ចេញ​ឱ្យ​បាន​នា​រដូវ​ក្ដៅ​នេះ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT