Neymar ទទូច​ប្រាប់​ឲ្យ Barca លៃលក​យក​ខ្លួន​ចេញ​ពី PSG លឿន​បន្តិច​ទៅ

ដោយ​ទីផ្សារ​ដោះដូរ​កាន់​តែ​កៀក​ដល់​ពេល​បញ្ចប់ អនាគត​របស់ Neymar ក៏​ស្ថិត​ក្រោម​មន្ទិល​សង្ស័យ​នៃ​ការ​ចរចា​រវាង​ភាគី​ទាំង​សងខាង​នៅ Barcelona និង PSG។ បែបណាមិញ​តាម​សារព័ត៌មាន Sport ​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​បាន​ទទូច​ឲ្យ​ក្លឹប Barcelona ធ្វើ​ការ​ពន្លឿន​ល្បឿន​ចរចា​នេះ​ឲ្យ​បាន​លឿន​បន្តិច ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​កាន់​តែ​ឆាប់ចប់កាន់​តែ​ល្អ។

រឿងរ៉ាវ​ចាក់ស្រេះ​រវាង Neymar និង Griezmann ក៏​ជា​បញ្ហា​ចោទ​មួយ​ផ្សេង​ទៀត​សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញ ដែល​មិន​ទាន់​សម្រេច​ច្បាស់​ពី​ការ​ប្រកាស​ផ្លូវការ​នូវ​ចំណូល​ថ្មី​មាន​តម្លៃ​រយ​លាន​របស់​ខ្លួន។

កន្លង​ទៅ​លោក Bartomeu ដែល​ជា​ប្រធាន​ក្លឹប​ក៏​ធ្លាប់​និយាយ​ថា Neymar ពិត​ជា​ចង់​វិល​មក​វិញ​មែន ប៉ុន្តែ​ខ្លួន​មិន​ជា​មាន​សង្ឃឹម​ខ្ពស់​ទេ​ព្រោះ PSG មិន​ចង់​ឲ្យ​កីឡាករ​វ័យ ២៧ ឆ្នាំ​រូប​នេះ​ចាកចេញ​ទៅ​ឡើយ។ យើង​នឹង​ចុះ​ផ្សាយ​លម្អិត​បន្ថែម​ទៀត ប្រសិន​មាន​ដំណឹង​ជាក់លាក់​ណា​មួយ​ចេញ​ពី​ភាគី​រវាង PSG ឬ Barcelona ទាក់ទិន​ជោគវាសនា​របស់​ខ្សែ​ប្រយុទ្ធ​ខាង​លើ។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT