កីឡាករ​ឆ្នើម​វៀតណាម​ម្នាក់ ​ផ្លាស់​ទៅ​លេង​នៅ​លីគ​បែលហ្សិក​ហើយ​

Nguyen Cong Phuong ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​វៀតណាម ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ Sint-Truidense V.V ​របស់​បែលហ្សិក​ហើយ ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​១​រដូវ​កាល។

កីឡាករ​វ័យ​២៤​ឆ្នាំ​ខាង​លើ​នេះ ​មាន​ទំនាក់ទំនង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​ខាង​លើ​ជា​យូរ​មក​ហើយ ដោយ​ទើប​មាន​ការ​ប្រកាស​ជា​ផ្លូវការ​ពេល​នេះ​ប៉ុណ្ណោះ។ កីឡាករ​ដែល​នឹង​ពាក់​អាវ​លេខ​១៥​នៅ​ក្លឹប​ថ្មី ​បាន​និយាយ​ក្នុង​ការ​បង្ហាញ​ខ្លួន​នោះ​ដែរ​ថា​៖ “ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​ចូល​រួម​ក្រុម​នេះ ​វា​ជា​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​ទៀត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្ញុំ”។

Sint-Truidense V.V ​លេង​នៅ​លីគ​កំពូល​បែលហ្សិក ​ដោយ​រដូវ​កាល​មុន​ពួកគេ​បាន​ចំណាត់​ថ្នាក់​លេខ​៧​ក្នុង​តារាង៕ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT