[ផ្លូវការ] ទៅ​ចុះ​ទៅ​ឡើង Buffon វិល​មក​ចាប់​ដៃ Ronaldo នៅ Juventus វិញ​បាត់

Gianluigi Buffon ​ក្រោយ​ចាកចេញ​ពី​សេះ​បង្កង់​អស់​រយៈ​ពេល ១ ឆ្នាំ​ទៅ​បម្រើ​អាជីព​នៅ​ទ្រនំ​នៃ​ទឹក​ដី Paris Saint-Germain ​រូប​លោក​ក៏​បាន​ត្រលប់​មក​វិញ ក្រោយ​មិន​បន្ត​កុងត្រា ហើយ​ថ្ងៃ​នេះ​ក៏​ស្រាប់​តែ​លេច​មុខ​នៅ​អគារ J-Centre ​កំពុង​តែ​ធ្វើ​ការ​ពិនិត្យ​សុខភាព។

ដំណឹង​ផ្លូវការ​របស់ Buffon នឹង​ប្រកាស​នា​ពេល​បន្តិច​ទៀត​នេះ ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​ហាក់​ស្វាគមន៍​ខ្ញី​ចាស់​រូប​នេះ​យ៉ាង​កក់ក្តៅ ត្បិត​អី​លោក​បាន​ចាកចេញ​អស់​រយៈ​ពេល​មួយ​រដូវ​កាល​ក្តី។

ទាក់ទិន​នឹង​កុងត្រា​ប៉ុន្មាន​ឆ្នាំ ឬ​ថ្លៃ​ពលកម្ម​អាច​ទទួល​បាន​ប៉ុន្មាន​នោះ យើង​នឹង​ធ្វើ​ការ​ចុះ​ផ្សាយ​លម្អិត​នៅ​ពេល​ក្រោយ។ ប្រភព៖ Calciomercato | Juventus

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT