ក្លឹប​សេដ្ឋី​អង់គ្លេស​ទិញ​បាន​កីឡាករ Atletico Madrid នៅ​តម្លៃ​ខ្លួន ៧០ លាន​អឺរ៉ូ

ក្លឹប Atletico Madrid ​ក៏​បាន​បញ្ចប់​ចោល​នូវ​ចចាមអារ៉ាម ហើយ​ផ្លាស់​មក​វិញ​នូវ​ដំណឹង​ផ្លូវការ​មួយ​ជុំវិញ​ការ​ផ្លាស់​ចេញ Rodri Hernandez ឲ្យ​ទៅ​ក្លឹប Manchester City។

សេចក្តីថ្លែងការណ៍​ផ្លូវការ​បាន​ចុះ​ផ្សាយ​ថា៖ “LaLiga បាន​ជូនដំណឹង​ទៅ​កាន់​ក្លឹប Atletico Madrid ​ថា Rodrigo Hernandez ​បាន​មាន​ការ​ព្រមព្រៀង​តាម​រយៈ​មេធាវី​និង​អ្នក​តំណាង​របស់​ក្លឹប Man City ​លើ​ការ​ទូទាត់​ថ្លៃ​ផ្តាច់​កុងត្រា​នៅ​ទីស្នាក់ការ​កណ្តាល​នៃ​សមាគម​កីឡា​បាល់ទាត់​កាល​ពី​ថ្ងៃ​ពុធ ទី ៣ កក្កដា​កន្លង​ទៅ​រួចរាល់​ហើយ”។

នេះ​ស​បញ្ជាក់​យ៉ាង​ច្បាស់​ថា Rodri លែង​ជាប់​ឈ្មោះ​ជា​កីឡាករ​របស់ At ត​ទៅ​ទៀត​ហើយ ត្បិត​អី​ខាង​ភាគី​នៃ​ក្លឹប​សេដ្ឋី​អង់គ្លេស​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ ប៉ុន្តែ​រំពឹង​នឹង​ធ្វើ​ទៅ​បាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

បញ្ជាក់​ថា​កីឡាករ​វ័យ ២៣ ឆ្នាំ​បាន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Villarreal នា​ឆ្ន ២០១៥ មុន​ត្រលប់​មក Atletico ​កាល​ពី​ ១ ឆ្នាំ មុន ហើយ​បង្ហាញ​ខ្លួន​បាន ៤៧ លើក​នា​រដូវ​កាល​ចាស់ ក្នុង​នោះ​មាន ៣៤ លើក​នៅ LaLiga ជួយ​ឲ្យ​ក្រុម​ឈរ​ជើង​ឯក​រង។ ប្រភព៖ ESPN​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT