ទី​បំផុត Atletico យក​បាន ‘Ronaldo ទី​ពីរ’ មក​ចូលរួម​នៅ​ទឹក​ដី​អេស្ប៉ាញ​ហើយ

ក្លឹប​យក្ស Atletico Madrid របស់​អេស្ប៉ាញ​បាន​ជោគជ័យ​ក្នុង​ការ​នាំ​យក​យុវជន​ឆ្នើម Joao Felix ចេញ​ពី​ក្លឹប Benfica នៅ​តម្លៃ​ខ្លួន ១២៦ លាន​អឺរ៉ូ។

ក្លឹប​ឈរ​លេខ ២ នៅ LaLiga ​បាន​ដាក់​សំណើ​ផ្ញើរ​ទៅ​កាន់​ក្លឹប​ព័រទុយហ្គាល់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន លុះ ៦ ​ថ្ងៃ​បន្ទាប់​កិច្ច​ព្រមព្រៀង​ក៏​សម្រេច​ធ្វើ​ទៅ​បាន​យ៉ាង​ភ្ញាក់ផ្អើល​បំផុត។ កាល​ពី​រដូវ​កាល ២០១៨/១៩ ​យុវជន​វ័យ ១៩ ឆ្នាំ​រូប​នេះ​រក​បាន ២០ គ្រាប់ ​ជាប់​នាម​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​អាច​ស៊ុត Hat-Trick នៅ Europa League កាល​ពី​ខែ​មេសា។

មាន​ក្លឹប​ជា​ច្រើន​ដែល​ចង់​បាន Felix ​មិន​ថា Juventus, Man City និង Man Utd ប៉ុន្តែ​ទី​បំផុត​ Atletico ជា​អ្នក​ឆ្មក់​យក​បាន តាម​រយៈ​ការ​ផ្តល់​សំណើ​ខ្ពស់​ជាង​ការ​ទាមទារ​របស់​ប្រធាន​ក្លឹប​ដល់​ទៅ ៦ លាន​អឺរ៉ូ។

Felix ជាប់​កុងត្រា​ដល់​ឆ្នាំ ២០២៦ ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ទីក្រុង Madrid ហើយ​រូប​គេ​រំពឹង​នឹង​ជំនួស​តំណែង Antoine Griezmann តាម​រយៈ​ការ​ប្រើប្រាស់​អាវ​លេខ ៧។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT