[ផ្លូវការ] Benitez រក​ឃើញ​ទ្រនំ​ថ្មី​ហើយ ក្រោយ​ទើប​ចែកផ្លូវ​ជាមួយ Newcastle

រំលង​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ចែកផ្លូវ​ជាមួយ​ក្លឹប Newcastle United អ្នកចាត់ការ​លោក Rafel Benitez ​បាន​បញ្ជាក់​មុន​នេះ​បន្តិច​ពី​ការ​ចូល​កាន់​តំណែង​ថ្មី​នៅ​ក្លឹប Dalian Yifang ​នៃ​ក្របខ័ណ្ឌ​កំពូល Chinese Super League របស់​ប្រទេស​ចិន។

Benitez ដែល​មាន​វ័យ ៥៩ ឆ្នាំ​បាន​ចាកចេញ​ពី​ក្លឹប​នៅ​អង់គ្លេស ក្រោម​ហេតុផល​មាន​ភាព​រកាំរកូស​ជាមួយ​នឹង​ប្រធាន​ក្លឹប ​ក្រោយ​រួមរស់​អស់​រយៈ​ពេល ៣ ឆ្នាំ​នៅ Tyneside។ ការ​ប្រកាស​លោក Benitez ធ្វើ​ឡើង​រំលង​ត្រឹម​មួយ​ថ្ងៃ​ក្រោយ​ការ​ចាកចេញ​របស់​គ្រូ​ចាស់ Choi Kang-hee ដែល​បាន​លាលែង​ពី​តំណែង។

តាម​របាយការណ៍ Benitez ទំនង​ជា​រក​បាន​ប្រាក់​ឈ្នួល​ប្រមាណ ១២ លាន​ផោន/ឆ្នាំ ពី​ក្លឹប​យក្ស​ប្រទេស​ចិន ដែល​នេះ​ជា​ទំហំ​ប្រាក់​ពលកម្ម​ដ៏​ខ្ពស់​មួយ​បើ​ធៀប​នឹង​គ្រូ​បង្វឹក​កំពូលៗ​ទាំង​ ៦ នៅ​ក្របខ័ណ្ឌ Premier League។ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT