Barcelona ​គ្រោង​ប្រកាស​កីឡាករ​ថ្មី​នៅ​ថ្ងៃ​នេះ​តែ​ម្ដង​

ក្រុម Barcelona ​គ្រោង​នាំ​បង្ហាញ​មុខ​កីឡាករ​ចំណូល​ថ្មី​របស់​ខ្លួន ​នៅ​ថ្ងៃ​នេះ​តែ​ម្ដង ​ក្រោយ​ពី​ធ្វើ​ការ​ចរចា​គ្នា​អស់​ពេល​ជា​យូរ​មក​ហើយ​នោះ។

កីឡាករ​ចំណូល​ថ្មី​ដែល​ក្រុម​អ្នក​មាន​បុណ្យ​នឹង​បង្ហាញ​មុខ​នោះ​គឺ Griezmann ​ដែល​ទិញ​ពី​ក្រុម Atletico Madrid ​។ ប្រភព​បញ្ជាក់​ទៀត​ថា​តម្លៃ​ខ្លួន​របស់​គេ ​គឺ​ប្រហែល​ជា​១២០​លាន​អឺរ៉ូ ​ជាមួយ​កុងត្រា​៥​ឆ្នាំ ​ដែល​សាមី​ខ្លួន​ទទួល​បាន​តម្លៃ​ពលកម្ម​ដល់​ទៅ​១៥​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ។ កីឡាករ​បារាំង​នេះ ​គឺ​ជា​បេក្ខភាព​មួយ​រូប​ដែល​ក្លឹប​ចរចា​យក​តាំង​ពី​ខែ​មុន​មក​ម្ល៉េះ។

កីឡាករ​​ដែល​ជួយ​បារាំង​លើក​ពាន World Cup 2018 ​រក​បាន​២១​គ្រាប់​ឱ្យ​ក្រុម AT Madrid ​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៨​ប្រកួត​កាល​ពី​ពេល​កន្លង​ទៅ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ ​បាន​ប្រកាស​ចាកចេញ​ពី​ក្រុម​ភ្លាម​ៗ ​នៅ​ចុង​រដូវ​កាល​កន្លង​ទៅ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​ជា​ខ្លាំង៕ប្រភព៖ Foxsportsasia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT