កុំ​ឲ្យ​ថា​គិត​តែ​ពី​ទិញ​ពេក ក្លឹប PSG ​សម្រេច​វ៉ៃ​ចេញ​កីឡាករ​មួយ​រូប​ហើយ

ក្លឹប​យក្ស​បារាំង Paris Saint-Germain ​ថ្មីៗ​នេះ​ទើប​តែ​ព្រមព្រៀង​លើ​ការ​លក់​ចេញ​កីឡាករ Timothy Weah ​ឲ្យ​ទៅ​ក្លឹប Lille ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ Ligue 1 តែ​មួយ។ នេះ​បើ​តាម​សេចក្តីបញ្ជាក់​ផ្លូវការ​ចុះ​ផ្សាយ​ចេញ​ពី​ក្លឹប​​កាល​ពី​ថ្ងៃ​សោរ៍។

យុវជន​វ័យ ១៩ ឆ្នាំ​រូប​នេះ ជា​កូន​ប្រុស​របស់​អតីត​កីឡាករ​ជើង​ចាស់ George Weah ​ដែល​បាន​ចុះ​ហត្ថលេខា​រយៈ​ពេល ៥ ឆ្នាំ​ជាមួយ​ក្លឹប​ Lille ​លើ​តម្លៃ​ខ្លួន​ប្រមាណ ១១,៤ លាន​ដុល្លារ​អាមេរិក។

Timothy Weah ​ធ្លាប់​បាន​បង្ហាញ​ខ្លួន​ ៨ លើក​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាមេរិក ដោយ​រក​បាន ១ គ្រាប់ ប៉ុន្តែ​ការ​លេង​ឲ្យ​ក្លឹប​ PSG ​ហាក់​មិន​ទទួល​បាន​ផ្លែផ្កា​នោះ​ទេ ពោល​គឺ​ក្លឹប​បាន​ដាក់​ឲ្យ Celtic ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល។

យ៉ាងណាមិញ​សារ​នេះ​ក៏​ឆ្លើយតប​ទៅ​នឹង​ការ​ព្រមាន​របស់ UEFA ជុំវិញ​ការ​ល្មើស​ច្បាប់​លើ​ទំហំ​ចំណាយ​ច្រើន​លើសលប់​ដែល​ក្លឹប​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​សេដ្ឋី​ជនជាតិ​អារ៉ាប់​បាន​ចាយ​កាល​ពី​ពេល​កន្លង​មក។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT