Messi ​បន្ទោស​ទីលាន​អន់​ជា​ថ្មី​ម្ដង​ទៀត មុន​ប៉ះ​ប្រេស៊ីល​

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បន្ទោស​ស្មៅ​ទីលាន​អន់​ជា​ថ្មី​ម្ដង​ទៀត ​មុន​ក្រុម​អាហ្សង់ទីន​ប៉ះ​ប្រេស៊ីល​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Copa America ។Messi ​រក​ទើប​បាន​១​គ្រាប់​ប៉ុណ្ណោះ ក្នុង​ការ​បង្ហាញ​ខ្លួន ៤ ប្រកួត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ដែល​នោះ​ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​ទល់​ក្រុម​ប៉ារ៉ាហ្គាយ។

បន្ទាប់ពី​យក​ឈ្នះ​ ២-០ លើ​ក្រុម​ជម្រើស​ជាតិ​វេណេហ្ស៊ុយអេឡា​​រួច​មក​កំពូល​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ Barcelona បាន​និយាយ​អះអាង​ថា ទីលាន​នៅ​ប្រេស៊ីល​មិន​បាន​ជួយ​អ្វី​ទាល់តែ​សោះ​ដល់​ទម្រង់​លេង​របស់​គេ។ Messi ​បន្ដ​ទៀត​ថា៖ “វា​ជា​ការ​ប្រកួត​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​មិន​រលូន​សោះ…វា​មិនមែន​ជា​លេស​នោះ​ទេ ប៉ុន្តែ​ស្ថានភាព​នៃ​ទីលាន​នោះ​ វា​ជា​ការ​អាម៉ាស់​មួយ”។ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​នឹង​ត្រូវ​ប៉ះ​ក្រុម​ប្រេស៊ីល​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT