Suarez ​ស៊ុត​មិន​ចូល​ប៉េណាល់ទី ​ធ្វើ​ឱ្យ​អ៊ុយរុយហ្គាយ​ធ្លាក់​ពី Copa America ​ហើយ​

ខ្សែ​ប្រយុទ្ធ Luis Suarez ​ស៊ុត​ប៉េណាល់ទី​មិន​ចូល​គ្រាប់​ទី​១ ​ធ្វើ​ឱ្យ​ក្រុម​អ៊ុយរុយហ្គាយ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Copa  America ​ក្រោម​ថ្វី​ជើង​ប៉េរូ​បាត់​ទៅ​ហើយ​។ការ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​នេះ ​អ៊ុយរុយហ្គាយ ​ព្យាយាម​វាយ​សម្រុក​ខ្លាំង​មែនទែន ​ខណៈ​ដែល​ប៉េរូ​វិញ​ទប់​និង​ពេញ​៩០​នាទី​ពួកគេ​ស៊ុត​មិន​ចំ​គោលដៅ​បាន​ម្ដង​ឡើយ។ យ៉ាងណាមិញ ​ការ​ទប់​បាន​ស្មើ​រហូត​ដល់​៩០​នាទី​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ប៉េរូ​មាន​ឱកាស​ផ្សង​សំណាង​ជាមួយ​អ៊ុយរុយហ្គាយ​បាន ​នៅ​វគ្គ​ទាត់​បាល់​១១​ម៉ែត្រ។

នៅ​វគ្គ​នេះ​ហើយ ​គ្រាប់​ទី​១​ដែល​របស់​អ៊ុយរុយហ្គាយ​ដែល​ស៊ុត​ដោយ Suarez ​នោះ ​មិន​ចូល​ទី​ឡើយ ដែល​នេះ​ធ្វើ​ឱ្យ​ប៉េរូ​កាន់​តែ​មាន​កម្លាំង​ចិត្ត។ ជា​លទ្ធផល​ពួកគេ​ស៊ុត​ចូល​បាន​ទាំង​៥​គ្រាប់ ខណៈ​ដែល​អ៊ុយរុយហ្គាយ​វិញ ​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ​ប៉េរូ​ជា​ក្រុម​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​ដោយ​ឈ្នះ​អ៊ុយរុយហ្គាយ ៥-៤៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT