ជើងឯកហែលទឹកអាស៊ាន វៀតណាមឈ្នះមេដាយ៧១គ្រឿង ខណៈម្ចាស់ផ្ទះកម្ពុជាពុំទាន់ប្រទះ

គិតត្រឹមថ្ងៃទី០២ នៃការប្រកួតជើងឯកហែលទឹកអាស៊ីអាគ្នេយ៍នៅពហុកីឡដ្ឋានមរតកតេជោ ក្រុមអត្តពលិកវៀតណាមឈ្នះមេដាយច្រើនជាងគេ ពោលគឺរហូតដល់៧១គ្រឿង ស្របពេលប្រទេស៤រួមទាំងម្ចាស់ផ្ទះកម្ពុជាពុំទាន់រកឃើញមេដាយដំបូងឡើយ។

ក្នុងតារាងចុងក្រោយ នាមុននេះបន្តិច វៀតណាម រកបានមេដាយមាស២៧ ប្រាក់២៧ សំរឹទ្ធិ១៧ ។ ចំណែក កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រ៊ុយណេ នៅពុំទាន់មានមេដាយនៅឡើយ។

ការប្រកួតនឹងបន្តនៅថ្ងៃស្អែក ជាថ្ងៃចុងក្រោយ សម្រាប់ការធ្វើជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា គិតតាំងពីទសវត្សន៍ទី៦០មក។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT