Real Madrid ​ត្រៀម​បង្កើត​ក្រុម​បាល់ទាត់​នារី​ជា​លើក​ដំបូង​

ក្រុម Real Madrid ​ត្រៀម​បង្កើត​ក្រុម​បាល់ទាត់​នារី​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​នេះ ​ក្រោយ​ពី​ប្រធាន​ក្លឹប​លោក Perez ​កំពុង​ចរចា​ទិញ​យក​ក្រុម ​CD Tacon ។ក្រុម ​CD Tacón ​នេះ​ទើប​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៤​ និង​ចូល​លេង​ការ​ប្រកួត​ផ្លូវការ​នៅ​រដូវ​២០១៥/១៦។ ​រដូវ​កាល​ក្រោយ​ពួកគេ​នឹង​ត្រូវ​ដំឡើង​មក​លេង​លីគ​កំពូល​បាល់​ទាត់​នារី​ បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​ដោយ​ឈរ​នៅ​លេខ​១​ក្នុង​តារាង​កាល​ពី​រដូវ​កាល​មុន។ ​ក្រុម​នារី​មួយ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា Real Madrid ​អាច​នឹង​ទិញ​យក​បាន​ក្នុង​តម្លៃ​ត្រឹម​តែ​កន្លះ​លាន​អឺរ៉ូ​ប៉ុណ្ណោះ។

នៅ​អេស្ប៉ាញ ​Real Madrid ​ជា​ក្លឹប​យក្ស​មួយ​ដែល​មិន​មាន​ក្រុម​បាល់ទាត់​នារី​ឡើយ។ ខណៈ​ដែល​ដៃ​គូ​ប្រជែង​ដទៃ​ទៀត​ដូចជា Atletico Madrid, Barcelona, Real Sociedad, Athletic Club, Espanyol, Valencia, Sevilla, Real Betis ​និង ​Levante ​ជា​ដើម​នោះ សុទ្ធ​តែ​មាន​ក្រុម​នារី​ប្រកួត​ប្រជែង​គ្នា​យូរ​មក​ហើយ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT